ប្រទេសវៀតណាមរកឃើញការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ១០,៤៨២ ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- September 17, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងស្រុកចំនួន ១០,៤៨២ ករណី កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ និងការស្លាប់ថ្មីចំនួន ២៣៩ ករណីបន្ថែមទៀត ដែលនាំឱ្យការឆ្លងជំងឺ COVID-19 ចាប់តាំងពីរលកទី០៤ ដែលបានចាប់ផ្ដើមកាលពីចុងខែមេសា កើនឡើងដល់ ៦៥១ ៧២៧ ករណី និងការស្លាប់សរុបមានទាំងអស់ចំនួន ១៦,៤២៥ ករណី ដែលស្មើនឹងប្រមាណ ២.៥% នៃចំនួនឆ្លងទាំងអស់។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បតិ៍ដដែល មានអ្នកជំងឺ COVID-19 ចំនួន ១០,៩០១ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលធ្វើឱ្យការជាសះស្បើយសរុបមកដល់ពេលនេះ មានចំនួន ៤២៣,៥៥១ នាក់។ ចំនួនករណីជំងឺ COVID-19 របស់វៀតណាមនៅក្នុងរលកថ្មីមាន ៦៥១,៧២៧ ករណី ខណៈដែលចំនួនសរុបចាប់តាំងពីជំងឺរាតត្បាត COVID-19 មានវត្តមាននៅប្រទេសវៀតណាម បានកើនឡើងដល់ ៦៥៦,១២៩ ករណី ដែលឈរនៅលំដាប់ទី ៤៧ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន ២២២ ទូទាំងពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






