រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទដែលតា ចំនួន១០នាក់នៅស្រុកបវេល ខេត្តបាត់ដំបង
រដ្ឋបាលស្រុកបវេល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីការពិនិត្យសំណាកលើកទី២ របស់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទដែលតា (Delta) ចំនួន១០នាក់ ស្រី០៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

១. ហាច ហូយ ភេទស្រី អាយុ២៨ឆ្នាំ
២. ឆៃយ៉ា ឈៀងម៉ៃ ភេទស្រី អាយុ៣១ខែ
៣. វ៉ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ
៤. មឿង សាខន ភេទស្រី អាយុ៦៥ឆ្នាំ
៥. សំណាង ណារិទ្ធ ភេទប្រុស អាយុ៧២ខែ
៦. សុខ ម៉ាលិ ភេទស្រី អាយុ២៥ឆ្នាំ
៧. សុខ សារិន ភេទស្រី អាយុ២៨ឆ្នាំ
៨. សុខ ម៉ាលី ភេទស្រី អាយុ១៧ខែ
៩. ឆវ័ន រក្សា ភេទស្រី អាយុ១៣ឆ្នាំ
១០.ហាច ក្រត ភេទស្រី អាយុ៤៩ឆ្នាំ
រដ្ឋបាលស្រុក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (វិទ្យាល័យបវេល)។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធាន ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល៕
