ព័ត៌មានជាតិ

បុរសវៀតណាមម្នាក់ ដែលធ្វើតេស្តឃើញវិជ្ជមាន ហើយរត់គេចពីកន្លែងយកសំណាកនោះ ឥលូវអាជ្ញាធរខេត្តស្វាយរៀងរកឃើញហើយ និងកំពុងចាត់ការតាមផ្លូវច្បាប់

BY
Khmernote Media
September 17, 2021

យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា បុរសក្នុងរូបថតនេះមានឈ្មោះ Trinh Phat Dat ជនជាតិវៀតណាម អាយុ ១៩ឆ្នាំ លេខទូរស័ព្ទ 097 294 8187 ក្រោយពីតេស្តឃើញវិជ្ជមាន បានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក យានដ្ឋានMR.SO នៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

បច្ចុប្បន្នក្រុមការងារបានស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានរកឃើញហើយ និងរៀបចំអនុវត្តតាមច្បាប់ដែលបានកំណត់៕

Share This Post: