ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បដិសេដចំពោះការលើកឡើងថា អាជ្ញាធរ ឃុបឃិតជាមួយឈ្មួញ បានកាប់ដើមឈើនៅមុខអង្គរលក់ឱ្យឈ្មួញ

BY
srey nuch
September 17, 2021

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែង ប្រាប់ក្រុមអ្នក សារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ថា កន្លងទៅថ្មីៗនេះមានការ ចុះផ្សាយតាមប្រព័ន្ធសង្គម ដោយចោទប្រកាន់ថា អាជ្ញាធរជាតិអប្សរា ឃុបឃិតជាមួយឈ្មួញ បានកាប់ដើមឈើនៅមុខអង្គរលក់ឱ្យឈ្មួញ វាផ្ទុយស្រឡាស់ពីការពិត ដោយដើមឈើមួយ ដើមនេះមានជំងឺ ហើយត្រូវបានក្រុមជំនាញបានធ្វើការព្យាបាល និងបំប៉នដើមឈើឱ្យមាន សុខភាពល្អឡើងវិញ តែការព្យាយាមព្យាបាល របស់ក្រុមជំនាញអស់លទ្ធភាពដើម ឈើមួយ ដើមក៏បានងាប់ ហើយអាជ្ញាធរជាតិអប្សរា បានធ្វើការស្នើសុំទៅ ICC អង្គរ ដើមី្បធ្វើការកាប់ យកចេញ កុំឱ្យឆ្លងជំងឺទៅដើមឈើឯទៀត និងកុំឱ្យមានហានិភ័យណាមួយកើតឡើង ទៅថ្ងៃក្រោយ។

លោកបន្តថា អាជ្ញាធរជាតិអប្សរាដឹងច្បាស់ពីគុណតម្លៃ ក៏ដូចជាគុណវិបត្តិ និងគុណសម្បត្តិនៃដើមឈើ យើងដឹងហើយរមណីដ្ឋានអង្គរសម្បូរដើមឈើ ហើយដើមឈើមួយ ចំនួនបានដុះកៀកខ្លាំងទៅនឹងប្រាសាទ ហើយនិងដុះកៀកខ្លាំងទៅ នឹងកន្លែងមនុស្សធ្វើ ចរាចរណ៍ជារៀងរាល់ឆ្នាំ យើងបានសិក្សានៅផែនទីហានិភ័យនៃដើមឈើ បានន័យថា ដើមឈើនៅកន្លែងណាខ្លះវាផ្តល់គ្រោះថ្នាក់ទៅដល់ប្រាសាទ ក៏ដូចជាដល់ មនុស្ស នៅឆ្នាំ២០២០ យើងពិនិត្យឃើញថា ដើមឈើដែលផ្តល់ហានិភ័យដល់មនុស្ស និងប្រាសាទ មានប្រហែលជាជិត៣ពាន់ដើម។ ការងាររបស់អាជ្ញាធរជាតិអប្សរា មានវិសាលភាពធំធេង ប្រាសាទរាប់រយ យើងត្រូវធ្វើការងារអភិរក្ស ដើមឈើរាប់សែនដើមដែលយើងត្រូវថែរក្សា ដែលក្រុមការងារជំនាញបានហៅថាក្រុមការងារហានិភ័យដើមឈើនេះ គឺយើងតែង តែចុះតាមដានពិនិត្យមើលដើមឈើ ប្រសិន បើយើងមើលឃើញថា ដើមឈើណាដែល មានហានិភ័យខ្ពស់យើងតែងតែធ្វើការស្នើរសុំថ្នាក់ដឹងនាំ ដើម្បីធ្វើការកាត់ដកហូតដើម ឈើនោះ ដើម្បីបញ្ចៀសមិនឱ្យមានគ្រោះថ្នាក់។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើសកម្មភាពបណ្តុះកូន ឈើរាប់ម៉ឺនដើម ដើម្បីដាំស្តារឡើងវិញ នៅតំបន់ដែលសឹករេចរឹលនៃព្រៃឈើ ក្នុងតំបន់ ឧទ្យានអង្គរ និងបានចែកចាយបន្តទៅកាន់ស្ថាប័នពាក់ព័ន្ធ សប្បុរសជន និងមហាជនទូទៅ ដែលមានបំណងចង់បានកូនឈើយកទៅដាំដុះ នៅតាមលំនៅស្ថាន ឬទីតាំងសាធារណៈ នានា ក្នុងន័យបម្រើផលប្រយោជន៍ ដល់កិច្ចការពារបរិស្ថានរបស់ភពផែនដី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: