ព័ត៌មានជាតិ

ក្រុងសៀមរាប ដាក់សង្កាត់ចំនួន ៨ ជា “តំបន់លឿងទុំ” រយៈពេល១សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

BY
Khmernote Media
September 18, 2021

យោងតាមាករបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចពីការកំណត់ជា “តំបន់លឿងទុំ” បណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣៖០០ នាទីរសៀ នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាល់ជាលនៃជំងឺកូន វីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប លើកលែងតែភូមិសាស្ត្រភូមិ និងសង្កាត់ ដែលត្រូវបានកំណត់ជា “តំបន់ក្រហម”៕

Share This Post: