ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រលែងសត្វក្រពើ ដែលជាប់មងរបស់អ្នកនេសាទ ឲ្យទៅកន្លែងដើមវិញ

    BY Khmernote Media September 27, 2018
    ព្រលែងសត្វក្រពើ ដែលជាប់មងរបស់អ្នកនេសាទ ឲ្យទៅកន្លែងដើមវិញ

    ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមការងារចំរុះ ដឹកនាំដោយលោកអភិបាលស្រុកវាលវែង ដោយមានការចូលរួមពីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មេបញ្ចាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ មន្ទីរបរិស្ថាន ផ្នែករដ្ឋបាលជលផលរាំងទិល មេឃុំថ្មដា អង្គការវាយអេត បានប្រជុំពិភាក្សាសម្រចយកសត្វក្រពើដ៏ធំមួយក្បាលទៅព្រលែងនៅកន្លែង ដែលចាប់បានវិញដោយមានការសំនូមពរពីប្រជពលរដ្ឋ និងអាជ្ញាធរឃុំ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ មានការភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញក្រពើ ដែលមានបណ្តោយ ២.៩៣ ម ទម្ងន់ ១៧០គ.ក្រ ជាប់ម៉ងរបស់ប្រជានេសាទ ហើយក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

     

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay