ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១១,៥០៦ ករណី និងការបាត់បង់ចំនួន ២១២ ករណីបន្ថែមទៀត

    BY autoadmin September 18, 2021
    ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១១,៥០៦ ករណី និងការបាត់បង់ចំនួន ២១២ ករណីបន្ថែមទៀត

    អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការចម្លងនៅក្នុងសហគមន៍ចំនួន ១១,៥០៦ ករណី នៅយប់ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរលកឆ្លងបច្ចុប្បន្នកើនឡើងដល់ ៦៦៣,២៣៣ ករណី។ ទីក្រុងហូជីមិញបានបន្តនាំមុខគេ ដោយមានករណីថ្មីចំនួន ៥,៩៧២ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មានចំនួន ៤,០១៣ ករណី ហើយជាមធ្យមប្រទេសវៀតណាម បានកត់ត្រាករណីថ្មីចំនួន ១១,០៩០ ករណី ក្នុងមួយថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។

    ចំនួនអ្នកស្លាប់ចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម បានកើនឡើងដល់ ១៦,៦៣៧ ករណី បន្ទាប់ពីការស្លាប់ចំនួន ២១២ ករណី ត្រូវបានប្រកាសនៅថ្ងៃសុក្រ ហើយអត្រាការស្លាប់ជាមធ្យមក្នុងមួយថ្ងៃគឺមាន ២៥០ នាក់ ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ ការជាសះស្បើយសរុបបានកើនឡើងដល់ ៤៣៣,៤៦៥ ករណី បន្ទាប់ពីអ្នកជំងឺចំនួន ៩,៩១៤ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយនៅថ្ងៃសុក្រដដែល។ ឥឡូវនេះមនុស្សជាង ២៦.៨ លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺ COVID-19 យ៉ាងតិច១ដូស និងជាង ៦.១ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: