ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗក្រោយឃើញមន្ត្រីចុះចាប់សាច់ពពែរបស់ប្រជាពលរដ្ឋហើយថាជារឿងខុសច្បាប់

BY
Khmernote Media
September 18, 2021

កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវិដេអូ និងសារមួយឃ្លាបង្ហាញពីប្រតិកម្មរបស់សម្តេច ចំពោះមន្ត្រីប៉ុន្មានរូបដែលបានចុះចាប់សាច់ពពែរបស់ប្រជាពលរដ្ឋហើយថាវាជារឿងខុសច្បាប់។ សម្តេចតេជោ បានថ្លែងនៅក្នុងសារមួយឃ្លាដោយសួរចំៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាអភិបាលខេត្ត ថាតើបានដឹងរឿងនេះដែររឺទេ ហើយត្រូវស្រាវជ្រាវរឿងនេះ មកបំភ្លឺអោយសម្តេចបានដឹងវិញ ក៏ដូចជាអោយប្រជាពលរដ្ឋបានដឹងទូទៅផងដែរ។

ក្នុងសារមួយឃ្លានោះសម្តេចតេជោ បានថ្លែងថា៖ “តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ៕”

Share This Post: