កូវីដ-១៩

ម្សិលមិញនេះ ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១០,០២៥ ករណី ដែលនាំឱ្យករណីសរុបនៅក្នុងរលកឆ្លងចុងក្រោយកើនដល់ ៦៨២,៦១៨ ករណី

BY
autoadmin
September 20, 2021

ប្រទេសវៀតណាមបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១០,០២៥ ករណី កាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៦៨២,៦១៨ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេគឺទីក្រុងហូជីមិញ ដែលមាន ៥,៤៩៦ ករណី, ខេត្តប៊ិញឌួងមាន ២,៣៣២ ករណី និងខេត្តដុងណៃមាន ៩៥៣ ករណី។

ការស្លាប់ចំនួន ២៣៣ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាមមានសរុបចំនួន ១៧,០៩០ ករណី ឬប្រហែល ២.៥% នៃករណីឆ្លងទាំងអស់។ ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន ៩,១៣៧ នាក់ បានរំសាយចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនជាសះស្បើយបានកើនឡើងសរុបចំនួន ៤៥៧,៥០៥ ករណី។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង ៣៤ លាននាក់ ហើយមានពលរដ្ឋ ៦.៥ លាននាក់ បានទទួលថ្នាំបង្ការពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: