អន្តរជាតិ
បុកគ្នាតាំងពីទៀបភ្លឺ ស្ទះចរាចរណ៍រហូតដល់ព្រឹក
BY Khmernote Media
September 28, 2018
ខេត្តព្រះសីហនុ-សមត្ថកិច្ចជំនាញកំពុងសម្រួលចរាចរណ៍ ដែលបានកកស្ទះនៅផ្លូវជាតិលេខ៤ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ទីប្រជុំជនក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារមានរថយន្តដឹកទំនិញធុនធំបុកប៉ះគ្នា តាំងពីម៉ោងជាង៣ទៀបភ្លឺ ក្នុងនោះរថយន្តមួយគ្រឿង នៅកាត់ចំទទឹងផ្លូវ នាំអោយមានការកកស្ទះចរាចរណ៍។ តាមការសាកសួរបឋមពីអ្នកបើកបររថយន្តជួបគ្រោះថ្នាក់នេះ អះអាងថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

រូបភាព៖ លោក Huy Bunleng



