ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១១,៦៨៧ ករណី និងការបាត់បង់ចំនួន ២៤០ ករណីបន្ថែមទៀត
- BY
- autoadmin
- September 22, 2021
អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១១,៦៨៧ ករណី កាលពីយប់ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងទីក្រុង និងខេត្តចំនួន ៣៤ របស់ខ្លួន។ ទីក្រុងហូជីមិញមានអ្នកឆ្លងច្រើនជាងគេ គឺមាន ៦,៥២១ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,៦០៩ ករណី, ខេត្តដុងណៃ ៥៩០ ករណី និងខេត្តឡុងអាន ២៥៤ ករណី។ ក្រសួងសុខាភិបាលក៏បានប្រកាសពីការស្លាប់ថ្មីចំនួន ២៤០ នាក់ផ្សេងទៀតផងដែរ ដែលនាំឱ្យការស្លាប់ទាំងអស់មានចំនួន ១៧,៥៤៥ ករណី ឬស្មើនឹង ២.៥% នៃចំនួនករណីសរុបរបស់វៀតណាម។

ជាមួយគ្នានេះដែរ អ្នកជំងឺជាង ១១,០១៧ នាក់ ត្រូវបានប្រកាសថា ជាសះស្បើយកាលពីថ្ងៃអង្គារ ដោយបង្កើនចំនួននៃការជាសះស្បើយឡើងវិញដល់ ៤៧៥,៣៤៣ នាក់ ខណៈក្នុងចំណោមអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមាន ៥,១៣៣ នាក់ គឺជាករណីធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 សរុបចំនួន ៧០២,៩៧៣ ករណី ចាប់តាំងពីរលកថ្មីចុងក្រោយទី០៤ បានផ្ទុះឡើងនៅចុងខែមេសា ហើយមានពលរដ្ឋ ៣៥ លាននាក់ បានទទួលវ៉ាក់សាំងបង្ការ ខណៈជាង ៦.៧៨ លាននាក់ក្នុងចំណោមពួកគេបានទទួលថ្នាំគ្រប់ចំនួនដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






