ម៉ាស្សាមិនមែនចេះតែច្របាច់ឲ្យរួចពីដៃទេ! បុរសម្នាក់នេះបានស្លាប់ ដោយសារតែការម៉ាស្សា
ចិន៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់បានទៅរកសេវាម៉ាស្សាក្នុងហាងមួយកន្លែងជាមួយនឹងមិត្តរួមការងាររបស់គាត់។ បុរសជនរងគ្រោះមានឈ្មោះថា Zhang អាយុ២៧ឆ្នាំ រស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ មុនពេលកើតហេតុបុរសជនរងគ្រោះបានប្រាប់មិត្តភក្តិគាត់ថា គាត់មានអាការៈចុករោយស្នា និងកជាខ្លាំង ហើយគាត់ និងមិត្តភក្តិរួមការងារក៏បាននាំគ្នាទៅហាងម៉ាស្សាមួយកន្លែងនៅពេលចេញពីធ្វើការ។ ពេលទៅដល់ហាងម៉ាស្សានោះ បុរសជនរងគ្រោះបានប្រាប់គេថា គាត់ចុករោយស្នា និងកខ្លាំងណាស់ ដូចនេះសូមម៉ាស្សាតែត្រង់ពីរចំណុចនេះបានហើយ។
បន្ទាប់ពីម៉ាស្សារួច គាត់បានទៅងូតទឹកភ្លាម និងបានត្រលប់ទៅផ្ទះវិញភ្លាមដែរ។ ក្រោយពេលទៅដល់ផ្ទះគាត់បានដួលសន្លប់ និងបានគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យ៉ាងណាក្តី គាត់បានស្លាប់បាត់បង់ជីវិតក្រោយពេលទៅដល់មន្ទីរពេទ្យ។ បើតាមការអះអាងរបស់វេជ្ជបានឲ្យដឹងថា មូលហេតុចម្បងដែលធ្វើឲ្យបុរសនេះស្លាប់គឺដោយសារតែគាត់ទទួលការម៉ាស្សាខុសបច្ចេកទេស ឬការម៉ាស្សា ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz