ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាក់យន្តហោះដាច់ជា២កំណាត់ បណ្តាលឲ្យស្លាប់ពីឡុតទាំង២នាក់ និងរបួសធ្ងន់២នាក់ (មានវីដេអូ)

    BY Khmernote Media September 28, 2018
    ធ្លាក់យន្តហោះដាច់ជា២កំណាត់ បណ្តាលឲ្យស្លាប់ពីឡុតទាំង២នាក់ និងរបួសធ្ងន់២នាក់ (មានវីដេអូ)

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស ២ នាក់បានស្លាប់ និង ២ នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងរដ្ឋ Carolina ខាងត្បូង សហរដ្ឋអាមេរិក។ យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះឯកជនខ្នាតតូច ប្រភេទ Dassault-Breguet Falcon  និងមានផ្ទុកមនុស្ស ៤ នាក់ ក្នុងនោះ ២ នាក់ជាអ្នកបើកបរ និង ២​​​​ នាក់ផ្សេងទៀតជាប្តីប្រពន្ធទើបរៀបការរួច។

    បន្ទាប់ពីធ្វើការហោះហើយក្នុងព្រលានយន្តហោះបានបន្តិច ស្រាប់តែយន្តហោះមានបញ្ហា និងបានបើកខុសផ្លូវទៅបុកនឹងជញ្ជាំងព្រលានយន្តហោះ និងបានផ្ទុះតែម្តង។ ភ្លាមៗក្រោយកើតហេតុ អ្នកបើកបរយន្តហោះពីរនាក់បានស្លាប់ ហើយប្តីប្រពន្ធទាំងពីរនាក់នោះបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។ ក្រោយការពិនិត្យគេបានរកឃើញថា យន្តហោះមានបញ្ហហៀរប្រេង ទើបបង្កឲ្យមានគ្រោះថ្នាក់ដូចនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះ តាមរយៈវីដេអូដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay