F-35 យន្តហោះចម្បាំងដ៏សាហាវ បានចូលរួមជាមួយនឹងទ័ពអាកាសមេរិកជាលើកដំបូង (មានវីដេអូ)
យន្តហោះចម្បាំងប្រភេទ F-35B បានចូលរួមជាមួយនឹងទ័ពអាកាសមេរិកជាលើកដំបូង បន្ទាប់ពីយន្តហោះប្រភេទត្រូវបានគេផលិតឡើងដោយក្រុមហ៊ុមឯកជនមួយ នេះបើយោងតាមមន្ត្រីក្រសួងការពារជាតិអាមេរិក។ យន្តហោះចម្បាំងប្រភេទ F-35B នេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទយន្តហោះចម្បាំង ដែលមានតម្លៃខ្ពស់ ជាមួយនឹងឥទ្ធិពលមិនធម្មតា។ យន្តចម្បាំងប្រភេទនេះអាចត្រូវបានគេប្រើប្រាស់ជាមួយនឹងមុខងារផ្សេងៗជាច្រើន ក្នុងប្រតិបត្តិការណ៍ប្រយុទ្ធដូចជា ការវាយប្រហារលើសមុទ្រ និងលើដែលអាកាសផងដែរ។ បើតាមសារព័ត៌មាន CNN បានបញ្ជាក់ថា យន្តហោះនេះអាចហោះហើរបានក្នុងល្បឿន ១២០០ គីឡូម៉ែត្រ/មួយម៉ោង និងមានតម្លៃប្រមាណជា ១៥៩ លានដុល្លារក្នុងមួយគ្រឿង។ សូមបញ្ជាក់ថា ចាប់តាំងពីលោក Donald Trump បានឡើងកាន់ដំណែកមកវិស័យយោធាអាមេរិក ហាក់ឈានទៅរកភាពអភិវឌ្ឍន៍មួយកម្រិតទៀតគួរឲ្យកត់សម្គាល់៕
https://www.youtube.com/watch?v=qfDTIFAT68I
អត្ថបទ៖ ភក្តី
ប្រភព៖ cnn