កូវីដ-១៩
គ្រូពេទ្យយកសំណាកព្រះសង្ឃ យាយជី តាជី នៅវត្តចំនួន៥ ក្នុងខណ្ឌឫស្សីកែវ រកឃើញព្រះសង្ឃ២អង្គ និងយាយជី៣នាក់ វិជ្ជមានកូវីដ
BY Khmernote Media
September 25, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨ៈ០០នាទីព្រឹក រហូតដល់ពេលរសៀល អាជ្ញាធរខណ្ឌឫស្សីកែវ និង អាជ្ញាធរសង្កាត់ដែលមានវត្ត បានចុះសហការជាមួយក្រុមគ្រូពេទ្យ TYDA យកសំណាកព្រះសង្ឃគង់នៅវត្តទាំង ៥ និងយាយជី តាជី ក្មេងវត្តទាំងអស់ ក្នុងខណ្ឌឫស្សីកែវ សរុបទាំង៥វត្ត :

– បានយកសំណាក ព្រះសង្ឃ ចំនួន ២០២អង្គ
– បានយកសំណាកអាចារ្យ យាយជី តាជី អ្នកស្នាក់នៅវត្ត ចំនួន ១៣៦នាក់ (ស្រី៤៤)
+ជាលទ្ធផល មានវត្តចំនួន០២ រកឃើញមានអ្នជំងឺកូវីដ-១៩
១-វត្ត ញាណរង្សី វិជ្ជមាន ព្រះសង្ឃ ០២អង្គ
២-វត្តទួលសុវណ្ណារ៉ាម រកឃើញ យាយជី ០៣នាក់
ចំពោះមុខ ព្រះសង្ឃ និងយាយជី ដែលរកឃើញ វិជ្ជមាន កូវីដ-១៩ ត្រូវបាននិមន្ត និងបញ្ជូនទៅសម្រាកព្យាបាលនៅ ពហុកីឡាដ្ឋានជាតិ៕
