កូវីដ-១៩
រកឃើញអ្នកដំណើរម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទ Delta ចេញពីខេត្តសៀមរាប មកដល់ភ្នំពេញ ជិះរថយន្ត VIP ក្រុមហ៊ុន ឡារីតា
BY Khmernote Media
September 26, 2021
យោងតាមការប្រកាសព័ត៌មានរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប វេលាម៉ោង១៤:០០ មកដល់រាជធានីភ្នំពេញ ម៉ោង២០:៣០ ឈប់នៅបេនឡាន ឡារីតា សាខាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បញ្ជាក់៖ អ្នកជំងឺចេញរោគសញ្ញា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រួចបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមមធ្យោបាយខាងលើយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ សូមអរគុណ!
