កូវីដ-១៩

វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១០,០១១ ករណីបន្ថែមទៀត កាលពីម្សិលមិញនេះ

BY
autoadmin
September 27, 2021

ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-10 ថ្មីក្នុងសហគមន៍ចំនួន ១០,០១១ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយកើនដល់ ៧៥២,១៨៦ ករណី។ ក្នុងនោះផងដែរ អ្នកជំងឺចំនួន ១១,៤៧៧ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលធ្វើឱ្យការជាសះស្បើយសរុបចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមានដល់ ៥៧២,៩២៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress

រយៈពេល ៥ខែ ចាប់តាំងពីរលកឆ្លងទី០៤ បានវាយប្រហារប្រទេសវៀតណាម ប្រទេសនេះបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ ចេញពីក្នុងខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ របស់ខ្លួន ហើយទីក្រុងហូជីមិញទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយមានករណីសរុប ៣៧១,៦៦០ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មាន ២០០,១៩៦ ករណី និងខេត្តដុងណៃ មាន ៤៥,៦៦៧ ករណី ។ មានតែខេត្ត Cao Bang ភាគខាងជើងតែមួយប៉ុណ្ណោះ ដែលជាតំបន់គ្មានការឆ្លងជំងឺ COVID-19 ។

គិតរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅវៀតណាមមានចំនួន ១៨,៥៨៤ នាក់ ដោយក្នុងនោះមាន ១៨,៥៤៩ នាក់ ត្រូវបានកត់ត្រានៅក្នុងរលកទី៤ ដែលបានផ្ទុះឡើងនៅចុងខែមេសានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: