ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ក្រុមហ៊ុន Tesla បានចាប់ផ្ដើមដាក់ចេញនូវប៊ូតុង Full Self-Driving Beta ដើម្បីឱ្យម្ចាស់រថយន្តអាចសាកល្បងមុខងារបើកបរដោយខ្លួនឯងនេះ មុនការចេញឱ្យប្រើប្រាស់ក្នុងចំនួនច្រើន

    BY autoadmin September 27, 2021
    ក្រុមហ៊ុន Tesla បានចាប់ផ្ដើមដាក់ចេញនូវប៊ូតុង Full Self-Driving Beta ដើម្បីឱ្យម្ចាស់រថយន្តអាចសាកល្បងមុខងារបើកបរដោយខ្លួនឯងនេះ មុនការចេញឱ្យប្រើប្រាស់ក្នុងចំនួនច្រើន

    យោងតាមការចុះផ្សាយរបស់ Engadget បានរាយការណ៍ថា ក្រុមហ៊ុន Tesla បានចាប់ផ្តើមដាក់ចេញនូវមុខងារ Full Self-Driving Beta ដែលនឹងអនុញ្ញាតឱ្យម្ចាស់រថយន្ត Tesla អាចសាកល្បងមុខងារបើកបរដោយស្វ័យប្រវត្តិមួយនេះ មុនពេលការចេញឱ្យប្រើប្រាស់កាន់តែទូលំទូលាយ។ ពោលគឺក្រុមហ៊ុន Tesla នឹងផ្ដល់ជូនប៊ូតុង FSD Beta ដល់ម្ចាស់រថយន្តណាម្នាក់ ដែលមានពិន្ទុបើកបរល្អ (high safety score) ខណៈក្រុមហ៊ុននឹងវាយតម្លៃឥរិយាបថបើកបរដូចជា៖ ការចាប់ហ្វ្រាំង ការបត់ស្តាំ ឬការបត់ក្រោយ រយៈពេលមួយសប្តាហ៍ជាមុនសិន ដើម្បីកាត់បន្ថយឱកាសនៃការប៉ះទង្គិចផ្សេងៗ។

    ការប្រកាសនេះនឹងជួយបង្កើនចំណាប់អារម្មណ៍ដល់មុខងារ Full Self Driving និងជួយឱ្យក្រុមហ៊ុន Tesla អាចកែលម្អប្រព័ន្ធរបស់ខ្លួន និងសិក្សាពីហានិភ័យបន្ថែមទៀត ដើម្បីការចេញឱ្យប្រើប្រាស់កាន់តែទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសរបស់ក្រុមហ៊ុន Tesla កំពុងធ្វើឱ្យអ្នកដឹកនាំថ្មីរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន (National Transportation Safety) គឺលោកស្រី Jennifer Homendy មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារថាមុខងារ Full Self-Driving នឹងធ្វើឱ្យមានគ្រោះថ្នាក់ ហើយកន្លងមកក្រុមហ៊ុន Tesla ក៏មិនបានធ្វើតាមការណែនាំរបស់មន្ត្រីជុំវិញការធ្វើឱ្យប្រសើរឡើងណាមួយនោះឡើយ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ Engadget

    Share This Post: