កូវីដ-១៩
អ្នកជំងឺកូវីដ Delta ម្នាក់ធ្លាប់ចូលកាត់សក់នៅមួយនេះ សូមអ្នកចេញ-ចូល និងជាងកាត់សក់ទីនោះតាមដានសុខភាពខ្លួនឯងឲ្យមែនទែន
BY Khmernote Media
September 28, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានចូលកាត់សក់នៅហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី ដែលស្ថិតនៅ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បញ្ជាក់ផងដែរថា អ្នកជំងឺចេញរោគសញ្ញានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ សូមអំពាវនាវដល់បងប្អូនដែលបានទៅកាត់សក់ និងជាងកាត់សក់នៅទីតាំងខាងលើឲ្យមានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ
