សាហាវមែន! រថយន្តបើកបរសុខៗស្រាប់តែផ្ទុះធុងទឹកឆាបឆេះ របួសជនជាតិចិន៥នាក់ក្នុងឡាន
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លើស្ពានធ្លាម្អម កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧០-១៧១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរថយន្តម៉ាក LEXUS RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4180 ធ្វើដំណើរពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ បើកបរដោយក្រុមជនជាតិចិន មានគ្នា៥នាក់ ខណៈកំពុងតែបើកសុខៗស្រាប់តែផ្ទុះធុងទឹក បណ្ដាលឲ្យកើតមានការឆាបឆេះជនជាតិចិនទាំងនោះ រងរបួសធ្ងន់ស្រាល។
រថយន្តត្រូវបានភ្លើងឆេះខ្ទេចទាំងស្រុង និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ប្រុស រងបួសស្រាល៣នាក់ប្រុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ជនជាតិចិន មិនបានស្គាល់ឈ្មោះទេ ព្រោះពួកគាត់ចេះតែភាសារចិន មិនចេះអង់គ្លេសទេ ទើបកម្លាំងយើងសាកសួរព័ត៌មានមិនបាន។ សមត្ថកិច្ចបានចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់១គ្រឿង ទើបបាញ់ពន្លត់អគ្គិភ័យនេះបាន។ រថយន្ត ដែលឆេះនោះ កម្លាំងនគរបាលស្រុក និងប៉ុស្តិ៍បានអូសដាក់ទុកនៅពីខាងមុខប៉ុស្តិ ៕




