ព័ត៌មានជាតិ
ឱកាសល្អ! ក្រសួងសេដ្ឋកិច្ចប្រកាសប្រឡងជើសរើសមន្ត្រីរាជការក្របខណ្ឌចំនួន៥០រូប ចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
BY Khmernote Media
September 29, 2021
យោងតាមការបញ្ជាក់ពី នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្រសួងនឹងរៀបចំការប្រឡងជើសរើសបេក្ខជនមន្ត្រីរាជការ ទាំងពីរភេទ ចំនួន ៥០នាក់ (ប្រភេទក្របខណ្ឌ “ក” ចំនួន ៣០រូប និង “ខ” ចំនួន ២០រូប) ឲ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមតារាងបែងចែកក្របខណ្ឌ និងលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
