ម្សិលមិញនេះ ប្រទេសវៀតណាមបានកត់ត្រាជំងឺកូវីដ១៩ ថ្មីចំនួន ៨,៧៤៤ ករណី ដែលនាំឱ្យការឆ្លងសរុបទាំងអស់មានដល់ ៧៧៩,៣៩៨ ករណី
- BY
- autoadmin
- September 30, 2021
ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨,៧៤៤ ករណី កាលពីយប់ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការកើនឡើងទ្វេដងធៀបនឹងថ្ងៃអង្គារ។ ទីក្រុងហូជីមីញតែមួយ បានកត់ត្រាករណីថ្មីចំនួន ៤,៦៩៩ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ដែលមានចំនួន ២,៣៨៩ ករណី និងខេត្តដុងណៃ ដែលមាន ៨៩៩ ករណី។ តួលេខថ្មីៗនេះ នាំឱ្យប្រទេសវៀតណាមមានករណីសរុបចំនួន ៧៧៩,៣៩៨ ករណី គិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។

ការស្លាប់ចំនួន ១៦២ ករណី ក៏ត្រូវបានបញ្ជាក់នៅថ្ងៃពុធម្សិលមិញនេះ ដោយមាន ១១៣ នាក់ ក្នុងចំណោមពួកគេត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ គឺមានជាមធ្យម ១៨៨ ករណី។ ក្នុងនោះផងដែរ អ្នកជំងឺចំនួន ២៣,៥៦៨ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យនៅថ្ងៃពុធដដែល ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបមានដល់ ៥៨៣,៥០៩ ករណី។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៤១.១៥ លាននាក់ ដែលក្នុងនោះមាន ៨.៩៨ លាននាក់ បានចាក់គ្រប់ចំនួនដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






