ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកគុណនិយមកាំបិតធំម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

    BY Khmernote Media October 1, 2018
    អ្នកគុណនិយមកាំបិតធំម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

    ​ភ្នំពេញ​៖​ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​(​ដាវ​សាំ​រ៉ៃ​២​ដើម​)​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​បេតុង​ ក្រុម​១០​ ភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ​ ។​

    ​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​លឹ​ម​ សុផល​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ ក្រុម​១០​ ភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ​ (​មាន​សារធាតុ​ញៀន​)​ ហើយក្នុងប្រតិបត្តិការឃាត់ខ្លួននោះ សមត្ថកិច្ច​ដកហូតបាន ​ដាវ​សាំ​រ៉ៃ​២​ដើម​។ ​បច្ចុប្បន្ន​ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿបញ្ជូនតាមនិតិវិធី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay