ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មូលហេតុចំបង ដែលប្រជាជនជប៉ុនភាគច្រើននៅកំលោះ-ក្រមុំបរិសុទ្ធ មិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់សោះ គឺដោយសារតែកត្តាមួយនេះ

    BY Khmernote Media October 1, 2018
    មូលហេតុចំបង ដែលប្រជាជនជប៉ុនភាគច្រើននៅកំលោះ-ក្រមុំបរិសុទ្ធ មិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់សោះ គឺដោយសារតែកត្តាមួយនេះ

    ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា ស្ត្រីជនជាតិជប៉ុនចំនួន ៤៤ % និងបុរសចំនួន ៤២ % ដែលមិនទាន់បានរៀបការនោះគឺមិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់តែសោះ នេះបើយោងតាមការស្ទង់មតិជាតិរបស់ជប៉ុនកាលពីឆ្នាំ២០១៥។ ការសិក្សាបានរកឃើញបន្ថែមទៀតថា ស្រ្តីជនជាតិជប៉ុន ៦០ % និងបុរស ៧០ % ដែលមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ គឺនៅលីវ មិនមានដៃគូស្នេហាឡើយ។ មូលហេតុចម្បង ដែលជំរុញឲ្យមានបញ្ហានេះត្រូវបានគេរកឃើញថា គឺដោយសារតែប្រជាជនជប៉ុនរវល់នឹងការងារខ្លាំងពេករហូតគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការណាត់ជួប និងស្វែករកគូស្នេហ៍នោះទេ។

    បើយោងតាមលោក Taiyo Hashimoto អាយុ២៦ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយក្នុងប្រទេសជប៉ុនបានឲ្យដឹថា គាត់តែងគិតថាគាត់នឹងបញ្ចប់ការងាររបស់គាត់នៅម៉ោង ៧ ល្ងាច ដើម្បីមានពេលវេលាផ្ទាល់ខ្លួនស្វែងរកគូស្នេហ តែជាក់ស្តែងគាត់ត្រូវធ្វើការងារលើសម៉ោងរហូត និងគ្មានពេលវេលាផ្ទាល់ខ្លួននោះទេ។ កត្តាផ្សេងមួយទៀតដែលជំរុញឲ្យប្រជាពលរដ្ឋជប៉ុនហាក់នៅឆ្ងាយពីជីវិតផ្លូវភេទ ឬនៅលីវច្រើនគឺដោយសារតែជប៉ុនមានរបស់ជំនួសសម្រាប់ការួមភេទជាមួយដៃគូ និងរបស់ជំនួយជាច្រើនដើម្បីគ្រប់គ្រងអារម្មណ៍ផ្លូវភេទ។

    ជប៉ុនបានចាយលុយរាប់ពាន់លានដុល្លារក្នុងឧស្សាហកម្មសិច ដូចជាការផលិតខ្សែភាពយន្តសិច ផលិតឧបករណ៍ជំនួយផ្លូវភេទ តុក្កតាសិច មនុស្សយន្តសិច ហើយជប៉ុនថែមតាំងមានក្លឹប ក្លឹបកំសាន្ត និងសណ្ឋាគារ ដែលលើកទឹកចិត្តឲ្យមានការសម្រេចកាមដោយខ្លួនឯងទៀតផង។ សូមបញ្ជាក់ថា ជប៉ុនមានចំនួនប្រជាជនសរុប ១២៧​ លាននាក់គិតត្រឹមឆ្នាំ ២០១៦ ក្នុងនោះមានប្រជាជនចាស់ជរាច្រើនជាងក្មេងៗ ហើយវាក៏ជាបញ្ហាសង្គមមួយផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay