នេះជាមូលហេតុធ្វើឲ្យឥណ្ឌូនេស៊ីឧស្សាហ៍ជួបគ្រោះថ្នាក់ធម្មជាតិញឹកញាប់
ឥណ្ឌូនេស៊ី៖ ប៉ុនានខែចុងក្រោយនេះប្រទេសឥណ្ឌូនេស៊ីហាក់ទទួលរងនូវគ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើនករណី ដែលវាបានបង្កឲ្យមានការខូចខាតយ៉ាងធំផងដែរ។ គួរម្លឹកឡើងវិញថាកាលពីខែកក្កដា កន្លងទៅនេះ ឥណ្ឌូនេស៊ីបានទទួលរងនូវគ្រោះរញ្ជួញដី កម្រិត ៦,៤ រ៊ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៤០០ នាក់ និង របួសធ្ងន់ និងស្រាលរាប់រយនាក់ទៀត។ នៅក្នុងខែ សីហា ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួញដីមួយផ្សេងទៀតក្នុងកម្រិត ៦,៩ រ៊ិចទ័រ ដែលបានធ្វើឲ្យមនុស្សរាប់រាយនាក់រងរបួស និងបាត់បង់ទីលំនៅ។ នៅមិនទាន់អស់ទេ កាលពី ២ ថ្ងៃមុននេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួញដីអមជាមួយនឹងរលកយក្សស៊ូណាមិមួយបន្ថែមទៀត ដែលបានធ្វើឲ្យមនុស្សជាង ៨០០ នាក់បានស្លាប់ និងជាច្រើនពាន់នាក់ត្រូវបាត់បង់ផ្ទះសម្បែង។ តើហេតុអ្វីបានជាឥណ្ឌូនេស៊ីជួបគ្រោះថ្នាក់ធម្មជាតិច្រើនដូចនេះ?
បើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ឥណ្ឌូនេស៊ីមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកន្លែងមួយនៃភពផែនដី ដែលងាយនឹងកើតមានគ្រោះធម្មជាតិណាស់។ ឥណ្ឌូនេស៊ីលាតសន្ធឹងនៅលើផ្នែកម្ខាងនៃសមុទ្រប៉ាស៊ីភិច និងម្ខាងទៀតគឺប្រទេសជប៉ុន ឬអាចនិយាយបានស្ថិតនៅចំអាងនៃសមុទ្រប៉ាស៊ីភិច។ ហើយតំបន់ដែលស្ថិតនៅចំអាងសមុទ្រប៉ាស៊ីភិចនេះគឺ សម្បូរគ្រោះរញ្ជួយដី និងភ្នំភ្លើងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN