កូវីដ-១៩
រកឃើញបុគ្គលិកម្នាក់នៅធនាគារ សិនហាន់ សាខាផ្លូវព្រះមុន្នីវង្ស កើតកូវីដ Delta
BY Khmernote Media
October 1, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta លើបុគ្គលិក ០១នាក់ នៃធនាគារ សិនហាន់ Shinhan Bank ស្ថិតនៅផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ្នកជំងឺបានធ្វើការនៅទីតាំងខាងលើ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រូចទៅធ្វើតេស្ត រកឃើញវិជ្ជមាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វិជ្ជមាន Delta ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃដែលអ្នកជំងឺទៅធ្វើការ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។ ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។ សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ!
