កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 232នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 556នាក់
BY Khmernote Media
October 1, 2021
នៅថ្ងៃទី01 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 232នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 556នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 112,883នាក់, ករណីជាសះស្បើយសរុប 103,383នាក់ និងស្លាប់សរុប 2,336នាក់៕
