កូវីដ-១៩

ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៦,៩៤១ករណី និងការបាត់បង់ចំនួន ១៣៦ករណី

BY
autoadmin
October 2, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៦,៩៤១ ករណី នៅយប់ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤ កើនឡើងដល់ ៧៩៣,១៥០ ករណី។ ទីក្រុងហូជីមិញបន្ដមានការឆ្លងនាំមុខគេ ជាមួយនឹងករណីថ្មីចំនួន ៣,៦៧០ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ១,៧៨៧ ករណី។

ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ១៣៦ ករណី ត្រូវបានប្រកាសនៅថ្ងៃសុក្រ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅវៀតណាម បានកើនឡើងដល់ ១៩,៣៤៧ នាក់។ ចំណែកឯចំនួនសរុបនៃការជាសះស្បើយពីជំងឺ COVID-19 ក៏បានកើនឡើងដល់ ៦៣៦,០៨១ ករណី បន្ទាប់អ្នកជំងឺចំនួន ២៧,២៥០ ត្រូវបានប្រកាសថា បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: