ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 224នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 499នាក់
- October 7, 2021
នៅថ្ងៃទី07 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 224នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 499នាក់ និងមានអ្នកបាត់បង់ជីវិត 10នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 114,148នាក់, ករណីជាសះស្បើយសរុប 106,292នាក់ និងស្លាប់សរុប 2,441នាក់៕
- Share This Post: