ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 220នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 537នាក់
- BY
- srey nuch
- October 9, 2021
នៅថ្ងៃទី09 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 220នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 537នាក់ និងមានអ្នកបាត់បង់ជីវិត 23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 114,571នាក់, ករណីជាសះស្បើយសរុប 107,376នាក់ និងស្លាប់សរុប 2,482នាក់៕
- Share This Post: