អន្តរជាតិ
ទិដ្ឋភាពថតពីផ្កាយរណបមុន និងក្រោយពេលរលកយក្សស៊ូណាមិកោះ Sulawesi នៅឥណ្ឌូនេស៊ី
BY Khmernote Media
October 2, 2018
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រកន្លងទៅនេះប្រទេសឥណ្ឌូនេស៊ីបានទទួលរងនូវការវាយប្រហារយ៉ាងសាហាវពីរលកយក្សស៊ូណាមិមួយ ដែលបង្កឡើងដោយ ការរញ្ជួយដីកម្រិត ៧,៥ រ៊ិចទ័រមួយនៅលើកោះ Sulawesi ។ រលកយក្សស៊ូណាមិបានវាយបោកបក់ក្នុងកម្ពស់ប្រមាណជា ៦ ម៉ែត្រ និងបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើកោះមួយនេះ។ ចំពោះចំនួនជនរងគ្រោះវិញត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ជាង ៨០០ នាក់ និងជាច្រើនពាន់នាក់ទៀតត្រូវរងរបួស និងគ្មានកន្លែងស្នាក់នៅ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ ក៏ត្រូវបានគេថតដោយប្រព័ន្ធផ្កាយរណប និងត្រូវបានគេយកទៅបង្ហោះពេញបង្ហាញសង្គមផងដែរ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖
១.រូបភាពមុន និងក្រោយពេលកើតហេតុ

២.រូបភាពមុន និងក្រោយពេលកើតហេតុ
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail







