PR

ល្អមើលទៀតហើយ! និស្ស័យស្នេហ៍ក្មេងស្រីមេផ្ទះ និងកូនសេដ្ឋី រំលេចបានជាខ្សែភាពយន្តភាគថៃថ្មីចាក់ផ្សាយនៅភីអិនអិន ក្នុងរឿង ប្រពន្ធក្លែងក្លាយ

BY
Liny Chan
October 11, 2021

ទស្សនិកជន ដែលនិយមគាំទ្រទស្សនារឿងភាគថៃថ្មីល្អៗមើល ប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន នឹងកាន់តែជក់ចិត្តជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃមួយនោះគឺ រឿង ប្រពន្ធក្លែងក្លាយ។ ជាសាច់រឿងមួយ ដែលឆ្លុះបញ្ចាំងពីការតស៊ូក្នុងជីវិតការងាររបស់ក្មេងស្រីមួយរូប នៅក្នុងគ្រួសារមានជីវិភាពក្រីក្រ ប៉ុន្តែនាងមានឆន្ទៈ និងការយកចិត្តទុកដាក់ចំពោះការងារនាងខ្លាំងណាស់។

ជាសាច់រឿងមួយ ដែលបង្ហាញពីខ្សែជីវិតរបស់ក្មេងស្រីម្នាក់ឈ្មោះ តាវ៉ាន់ ជាក្មេងស្រីដ៏ស្រស់ស្អាតរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រ។ ការងាររបស់នាង គឺជាអ្នកអនាម័យតាមអនឡាញ។ ជារៀងរាល់អាទិត្យ ម្តាយរបស់យ៉តហ្វា ដែលជាគ្រួសារអភិជន បានហៅនាងឲ្យមកធ្វើការបោសសម្អាតផ្ទះដ៏ធំរបស់ខ្លួនជាញឹកញាប់។ ពេលវេលាសន្យាបានមកដល់ ម្តាយឪពុករបស់យតហ្វា បានបង្ខំឲ្យនាងរៀបការជាមួយនឹងកូនប្រុសមិត្តសម្លាញ់ គឺតូម៉ន ដែលជាម្ចាស់ក្រុមហ៊ុនរថយន្តដ៏ធំ។ យ៉តហ្វា ភ្លើតភ្លើននឹងភាពមានបាន មានសង្សារដើរលេងភ្លេចខ្លួន ក៏មិនពេញចិត្តនឹងការរៀបការនេះដែរ។ នាងបានសុំឲ្យម្តាយរបស់នាង រកកូនក្រមុំមករៀបការជំនួសនាង ដោយអ្នកដែលត្រូវជំនួសនោះ គឺជា តាវ៉ាន់។ តាវ៉ាន់ ដោយសារតែត្រូវការប្រាក់ព្យាបាលម្តាយ នាងសុខចិត្តលះបង់ភាពនៅលីវ ហើយបន្លំខ្លួនធ្វើជាកូនក្រមុំរៀបការជាមួយនឹងតូម៉ន ជំនួសយតហ្វា។ អាពាហ៍ពិពាហ៍ក្លែងក្លាយ បានធ្វើឲ្យតូម៉នចាប់អារម្មណ៍មកលើតាវ៉ាន់ ពីទឹកចិត្ត និងការធ្វើការដោយយកចិត្តទុកដាក់លើនាង ហើយប្រែចិត្តទៅជាស្រឡាញ់គ្នាបន្តិចម្តងៗ។

ប្រពន្ធក្លែងក្លាយ ក៏ជាខ្សែភាពយន្តភាគយន្តភាគថ្មីសន្លាង ផលិតនៅក្នុងឆ្នាំ២០២១ ដែលអមទៅដោយវត្តមានតារាសម្តែងស្រស់ស្អាត វ័យក្មេង ជាច្រើននាក់។ ក្នុងនោះ រួមមានដូចជា កញ្ញា Pie Rinrada Kaewbuasai, សម្តែងជាតួអង្គ ( តាវ៉ាន់) , លោក Mai Warit Sirisantana សម្តែងជាតួអង្គ ( តូម៉ន) , កញ្ញា Pear Pitchapa Phanthumchinda សម្តែងជាតួអង្គ យ៉តហ្វា , អ្នកនាង Kik Mayurin Pongpudpunth សម្តែងជាតួអង្គ ( ម្តាយរបស់ យ៉តហ្វា ) , លោក Toon Hiranyasap សម្តែងជាតួអង្គ ( ប៉ារបស់ តូម៉ន) និងតារាសម្តែងថៃល្បីៗជាច្រើនរូបទៀត។

ដើម្បីចង់ដឹងថា តើខ្សែជិវិតរបស់នាងតូច តាវ៉ាន់ នឹងមានវាសនាបែបណា ហើយតើគេនឹងជួបបញ្ហាអ្វីខ្លះ នៅពេលដែលគេទទួលតំណែងជាកូនក្រមុំក្លែងក្លាយជាមួយនឹងកូនសេដ្ឋីរូបសង្ហារ សូមរង់ចាំទស្សនានៅក្នុងរឿង ប្រពន្ធក្លែងក្លាយ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២១ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

Share This Post: