PR

មហិច្ឆតា ខ្សែភាពយន្តភាគខ្មែរថ្មីរបស់ភីអិនអិន បង្កប់ដោយរសជាតិជីវិតគ្រប់ស្រទាប់វណ្ណៈ ចាក់ផ្សាយជូនទស្សនាជាផ្លូវការហើយ

BY
Liny Chan
October 11, 2021

ទស្សនិកជនដែលទន្ទឹងរង់ចាំ ទស្សនាសាច់រឿងភាគខ្មែរថ្មីៗជាបន្តបន្ទាប់នោះ នៅពេលនេះ វត្តមានខ្សែភាពយន្តមួយទៀត បានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនជាបន្ត នោះគឺរឿង មហិច្ឆតា។ ការមកដល់នៃខ្សែភាពយន្តភាគខ្មែរនេះ គឺនឹងធ្វើឲ្យទស្សនិកជនប្លែកភ្នែក ដោយមានការផ្លាស់ប្តូរតួសម្តែង ទាំងតារាជើងចាស់ និងវត្តមានសិល្បៈករ សិល្បៈការនី ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យភាពយន្តខ្មែរ។

តួអង្គធំ ដែលជាបញ្ហាចោទនៅក្នុងសាច់រឿងទាំងមូលនេះ គឺអ្នកស្រី ក្រត សម្តែងជា អ្នកស្រីសុីយ៉ាន ជាតួអង្គអភិជន និងជាស្ត្រីដែលមានការចាត់ចែង ត្រួសត្រាយមុនស្វាមី។ ចំណែកឯ តួឯកប្រុសស្រី គឺក្រោមវត្តមានរបស់ កញ្ញា នី មុន្នីនាថ ( សម្តែងជាតួអង្គ ដាវីន ) និងលោក បឺរី ( សម្តែងជាតួអង្គ វីរុត) និងតារាសម្តែងល្បីៗជាច្រើននាក់ទៀត ។ រវាគ្រួសារ ដាវីន និងវីរុត គឺមានវណ្ណៈខុសគ្នាដូចមេឃ និងដី ប៉ុន្តែដោយសារតែភាពស្មោះត្រង់ និងមិនលោភលន់នឹងទ្រព្យ ចុងក្រោយពួកគេក៏បានឆ្លងកាតឧសបគ្គជាច្រើនជំពូន ទម្រាំអាចចាប់ដៃគ្នាបង្កើតគ្រួសារស្របច្បាប់បាន។ នេះគ្រាន់តែសាច់រឿងមួយជ្រុងតូចដែលបង្ហាញពីការតស៊ូស្នេហារបស់កំលោះក្រមុំមួយគូក្នុងវណ្ណៈគ្រួសារផ្សេងគ្នាតែប៉ុណ្ណោះ។ លើសពីនេះទៀត មហិច្ឆតា ក៏ជាសាច់រឿងដែលបង្កប់អត្ថន័យយ៉ាងសុីជម្រៅទៅលើការលោភលន់ មានចិត្តចង់របស់ទ្រព្យអ្នកដទៃ និងរស់នៅអោបក្រសោបទ្រព្យតែម្នាក់ឯង នឹងបង្ហាញនូវលទ្ធផលចេញមកក្នុងជីវិតចុងក្រោយបែបណាខ្លះ។

តើតួអង្គនីមួយៗ នឹងជួបនឹងជីវិតបែបណាខ្លះ ក្រោយពេលដែលបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនមកហើយនោះ? ហើយក្នុងនាម ឪពុកម្តាយ ដែលជាអាណាព្យាបាល តើគួរតែអប់រំកូនៗ និងដឹកនាំគ្រួសារដូចម្តេច ទើបទទួលបាននូវការយល់ស្របពីសមាជិកទាំងអស់។ ចង់ដឹងថា តើសាចរឿងខាងលើ នឹងបកស្រាយបង្ហាញលម្អិតជាមួយនឹងឈុតឆាកល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង មហិច្ឆតា ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៧ យប់៕

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

Share This Post: