អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិចរសជាតិថ្នាំជក់ ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
October 13, 2021

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសថា ខ្លួនបានអនុញ្ញាតឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិច Vuse Solo របស់ក្រុមហ៊ុន R.J. Reynolds Vapor បន្ទាប់ពីបានបដិសេដជាយូរមកហើយលើផលិតផលដែលទាក់ទងនឹងបារីអេឡិចត្រូនិច នេះបើតាមការចុះផ្សាយរបស់ The Verge ។ ភ្នាក់ងារ FDA បានអនុញ្ញាតលើបារីអេឡិចត្រូនិចរសជាតិថ្នាំជក់តែមួយប៉ុណ្ណោះ ហើយសម្រាប់រសជាតិផ្សេងទៀត គឺមិនត្រូវបានអនុញ្ញាតនោះទេ ប៉ុន្តែទោះជាយ៉ាងណា វាគឺជាការអនុញ្ញាតលើកដំបូងបំផុតមិនធ្លាប់មាននោះឡើយ។

កន្លងមកមានក្រុមហ៊ុនជាច្រើន បានដាក់ពាក្យសុំការអនុញ្ញាតចំពោះផលិតផល វេប (vape)  និងបារីអេឡិចត្រូនិច ចំនួន ៦.៥ លានគ្រឿង ប៉ុន្តែទីភ្នាក់ងារនេះបានបដិសេធទាំងអស់ ព្រោះពួកគេគិតគូលើសុខភាពរបស់អ្នកជក់វ័យក្មេងជំទង់ ឬក្មេងៗមិនគ្រប់អាយុ មិនចង់ឱ្យពួកគេមានការញៀនជាមួយផលិតផលទាំងនេះទេ។ ថ្វីបើមានការអនុញ្ញាតពិតមែន ប៉ុន្តែ FDA ក៏នឹងរឹតត្បិតដល់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន R.J. Reynolds Vapor ជុំវិញបារីអេឡិចត្រូនិច ដើម្បីកុំឱ្យក្មេងជំទង់មើលឃើញការផ្សាយពាណិជ្ជកម្មទាំងនោះ៕

អត្ថបទ​៖ លីដា
ប្រភព៖ The Verge

Share This Post: