ខ្មែរណូត

ស្វែងរក

  • PR

    ស្រាបៀរ អង្គរ បានឈ្នះពានរង្វាន់មេដាយមាសជាលើកទី 4 ពី Monde Selection

    BY Liny Chan October 13, 2021
    ស្រាបៀរ អង្គរ បានឈ្នះពានរង្វាន់មេដាយមាសជាលើកទី 4 ពី Monde Selection

    រាជធានីភ្នំពេញថ្ងៃទី13 ខែតុលា ឆ្នាំ2021៖ Monde Selection ជាស្ថាប័នគុណភាពអន្តរជាតិ នៅទីក្រុងព្រុចសែល បានផ្តល់ពានរង្វាន់មេដាយមាសដល់ស្រាបៀរ អង្គរ បញ្ជាក់ពីគុណភាពល្អបំផុតសម្រាប់ឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ 2017 ស្រាបៀរ អង្គរ បានចូលរួមប្រកួតលើឆាកអន្តរជាតិ ហើយតែងតែទទួលបានជោគជ័យឈ្នះពានរង្វាន់មេដាយមាសជាប់ៗគ្នាពីស្ថាប័នកំពូលមួយនេះ ដែលនេះជាមោទនភាពចំពោះផលិតផលជាតិមួយនេះ។

    គណៈកម្មការដែលជាអ្នកជំនាញរបស់ស្ថាប័នអន្តរជាតិ Monde Selection បានចំណាយពេលយ៉ាងយូរ ក្នុងការភ្លក្ស និងត្រួតពិនិត្យវិភាគផលិតផលនីមួយៗយ៉ាងហ្មត់ចត់ទាំងលើរសជាតិ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងការវេចខ្ចប់ និងរួមបញ្ចូលទាំង៖

    ➔ ផ្នែករូបភាព៖ ពណ៌ សំណើម ភាពថ្លា ពពុះ ភាពរលោង។
    ➔ ភាពទាក់ទាញ (កំណត់សម្គាល់លើក្លិន)៖ ក្លិនក្រអូប ប្រហើរ ឈ្ងុយ ក្លិនផ្កាហប់ និងក្លិនស្រូវសាលី។
    ➔ រសជាតិ៖ ល្មម ខ្លាំង ល្វីង ផ្អែម។
    ➔ រសជាតិបន្ទាប់ពីទទួលទាន៖ រសជាតិប្រហើរ ឈ្ងុយជាប់មាត់។
    ➔ អារម្មណ៍ និងរសជាតិជាប់មាត់៖ កម្រិតជាតិកាបូន ចំណុះ ជាតិហ្គេស ជាតិអាស៊ីត។
    ➔ ការវេចខ្ចប់
    គ្រឿងផ្សំគុណភាពខ្ពស់របស់ស្រាបៀរ អង្គរ ដែលមានដូចជាស្រូវសាលី ផ្កាហប់ និងទឹកដ៏បរិសុទ្ធ បានធ្វើឲ្យអ្នកជំនាញផ្តល់ពិន្ទុខ្ពស់បំផុត រួមទាំងផ្តល់ពានរង្វាន់មេដាយមាសជាសក្ខីភាព។

    លោក សោម ចន្ទណារ៉ាត់ ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ បានមានប្រសាសន៍ថា “ការឈ្នះពានរង្វាន់មេដាយមាសលើកទី 4 ពីស្ថាប័នកំពូល Monde Selection គឺជាជោគជ័យដ៏អស្ចារ្យសម្រាប់ពួកយើង ដែលនេះជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់នូវរសជាតិ គុណភាព និងរូបរាងរបស់ស្រាបៀរជាតិមួយនេះនៅលើឆាកអន្តរជាតិ។
    អតិថិជនដឹងច្បាស់ជាមុនថា នៅពេលពួកគាត់ពិសាស្រាបៀរ អង្គរ ត្រជាក់ៗ ពួកគាត់នឹងទទួលបាននូវភាពស្រស់ស្រាយពីរសជាតិ និងគ្រឿងផ្សំគុណភាពខ្ពស់របស់យើង។”

    អ្នកនិយមពិសាស្រាបៀរអាចជឿជាក់បានថា គ្រប់តំណក់នៃស្រាបៀរ អង្គរ ពិតជាត្រូវបាន
    ផលិតចេញពីគ្រឿងផ្សំល្អវិសេស ដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយភាពស្រស់ស្រាយ។

    អំពីក្រុមហ៊ុន ខេមប៊្រូវ៖
    ក្រុមហ៊ុន ខេមប៊្រូវ គឺជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតតាមស្ដង់ដាអឺរ៉ុប ចាប់តាំងពីដើមទសវត្សរ៍1960។
    ខេមប្រ៊ូវ គឺជាក្រុមហ៊ុនសម្ព័ន្ធមួយនៃ កាស៊្បែរ គ្រុប។

    លេខទំនាក់ទំនង៖ 023 911 992
    https://www.facebook.com/AngkorBeerOfficial
    info@angkorbeer.com.kh
    http://www.angkorbeer.com.kh/

    Contact Us:023 911 992
    https://www.facebook.com/AngkorBeerOfficial
    info@angkorbeer.com.kh
    http://www.angkorbeer.com.kh/

    ពិសាគ្រឿងស្រវឹង សូមកុំបើកបរ
    Don’t drink and drive.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay