វៀតណាមបន្ដរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣,៧៨៩ ករណី ដែលនាំឱ្យការឆ្លងនៅក្នុងរលកចុងក្រោយនេះកើនដល់ ៨៥២,៩៨៧ ករណី
កូវីដ-១៩ October 16, 2021 lyda

អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៣,៧៨៩ ករណី នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤ កើនដល់ ៨៥២,៩៨៧ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ៩១៨ នាក់ ក៏ត្រូវបានរំសាយនៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការជាសះស្បើយសរុបកើនឡើងដល់ ៧៨៨,៩២៣ នាក់។

ខណៈប្រទេសវៀតណាមបានផ្លាស់ប្តូរពីយុទ្ធសាស្រ្ត Zero-COVID ទៅជាការរៀនរស់នៅជាមួយនឹងជំងឺ ប្រទេសនេះបានចេញនូវការកំណត់កម្រិតហានិភ័យតាមតំបន់រួមមាន ការរាប់ចំនួនអ្នកឆ្លង និងអត្រានៃការចាក់វ៉ាក់សាំង ដើម្បីកំណត់ថាសកម្មភាពធ្វើដំណើរ និងសេដ្ឋកិច្ច ឬសកម្មភាពណាមួយ អាចចាប់ផ្ដើមដំណើរការឡើងវិញបាន។ ជាមួយគ្នានេះ រដ្ឋធានីហាណូយក៏បានចាប់ផ្ដើមអនុញ្ញាតឱ្យភោជនីយដ្ឋាន និងហាងកាហ្វេ បើកបម្រើសេវាកម្មនៅនឹងកន្លែងម្តងទៀត ចាប់ពីម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍ ខណៈគ្រឹះស្ថាននានាត្រូវបានអនុញ្ញាតឱ្យដំណើរការតាមសមត្ថភាព ៥០%៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress