ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីនឹងប្រើប្រព័ន្ធដាក់ពាក្យប្រលងយកប័ណ្ណបើកបរតាមអ៊ីនធឺណិត ឯថ្លៃសេវាវិញអស់ប្រហែលកាហ្វេមួយកែប៉ុណ្ណោះ

    BY Khmernote Media October 3, 2018
    ម៉ាឡេស៊ីនឹងប្រើប្រព័ន្ធដាក់ពាក្យប្រលងយកប័ណ្ណបើកបរតាមអ៊ីនធឺណិត ឯថ្លៃសេវាវិញអស់ប្រហែលកាហ្វេមួយកែប៉ុណ្ណោះ

    ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke ​បានប្រកាសជាសារធាណៈថា ចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៩ នេះទៅ អ្នកចង់ប្រលងយកប័ណ្ណបើកបរទាំងអស់អាចធ្វើការដាក់ពាក្យប្រលងតាមប្រព័ន្ធអ៊ីនធឺណិតបាន ហើយវាមានតម្លៃត្រឹមតែ ២០ RM (៤,៨ ដុល្លារ) ប៉ុណ្ណោះ។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច Worldofbuzz បានឲ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ីដូចខាងលើនេះ​ ត្រូវបានគេធ្វើឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីកាត់ផ្ដាច់សេវាដាក់ពាក្យប្រលងនេះពីការគ្រប់គ្រងផ្តាច់មុខរបស់សាលាបង្រៀនបើកបរធំៗចំនួន ៣ ។

    ​​​​​​​​​​​​​​កន្លងមកនៅក្នុងប្រទេសម៉ាឡេស៊ីមានតែសាលាបង្រៀនបើកបរចំនួន ៣ តែប៉ុណ្ណោះ ដែលមានសិទ្ធរៀបចំដាក់ពាក្យប្រលងយកប័ណ្ណបើកបរនេះ ហើយសម្រាប់តម្លៃវិញគឺ ២៧ RM (៦,៥ ដុល្លារ)។ លើលពីនេះទៅទៀត រដ្ឋាភិបាលនឹងពង្រឹកមជ្ឈមណ្ឌលសម្រាប់ធ្វើការប្រលងបើកបរពី ១០៣ កន្លែង ឲ្យឡើងដល់ ១៥០ កន្លែងផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋថែមមួយកម្រិតទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay