ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្ដៅៗ! ក្រសួងការងារប្រកាសបិទការចុះផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់ម៉ៅ ហាជី ដោយសារអត្ថន័យខុសនឹងគោលនយោបាយ

    BY Khmernote Media October 4, 2018
    ក្ដៅៗ! ក្រសួងការងារប្រកាសបិទការចុះផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់ម៉ៅ ហាជី ដោយសារអត្ថន័យខុសនឹងគោលនយោបាយ

    កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​លិខិត​ស្នើទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ចាត់វិធានការ​ផ្អាក​ការប្រើប្រាស់ និង​ផ្សព្វផ្សាយ​បទ​ចម្រៀង​”​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” ច្រៀង​ដោយ​លោក ម៉ៅ ហា​ជី នៅ​ផលិតកម្ម​ថោ​ន Vol 122 ដែល​កំពុង​ផ្សព្វផ្សាយ​តាមរយៈយូធូប និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។

    យោងតាមលិខិតស្នើ ដែលបានចុះថ្ងៃទី ០៣ តុលា ឆ្នាំ២០១៨ បានប្រកាសឲ្យផ្អាកចាក់ផ្សាយចម្រៀងមួយបទនេះ ដោយសារតែ​ឃ្លា​មួយក្នុងចម្រៀងបាន​ច្រៀង​ថា៖ «កម្មករនិយោជិត​មិន​ទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត​មិន​បាន​ទៅ​លេង​ស្រុក​កំណើត មិន​បាន​ទៅ​លេង​ម៉ែ​-​ពុក បាន​ត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ -​ពុក បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច​ហើយ បាន​អាច​ទៅ​លេង​ស្រុក​កំណើត​បាន​»។​ ដែលត្រង់អត្ថន័យ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ពិសេស​ផ្ទុយ​ទាំងស្រុង​នូវ​អ្វី​ដែល​ប្រមុខ​រាជរដ្ឋាភិបាលបាន និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំ​ពារដល់​បងប្អូន​និយោជិត​ខ្មែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay