អន្តរជាតិ
ភ្ញាក់ផ្អើល! ឈុតតំណាងជាតិឡាវ កំពុងត្រៀមយកទៅប្រកួត Miss Grand International នៅប្រទេសភូមា មានភាពច្នៃប្រឌិត និងស្រស់ស្អាត
BY Khmernote Media
October 4, 2018
កម្មវិធីប្រកួតសម្រស់ Miss Grand International 2018 នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែតុលា ដែលប្រទេសភូមា ធ្វើជាម្ចាស់ផ្ទះ។ ដោយក្នុងនោះ មានការចូលរួមប្រកួតពីបវរកញ្ញាតំណាងប្រទេសនីមួយៗ កំពុងត្រៀមខ្លួនចូលទៅប្រកួតបន្តផងដែរ។ យ៉ាងណាមិញថ្មីៗនេះ ប្រទេសឡាវ ក៏បានធ្វើការបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួនទៅកាន់មហាជនផងដែរ។
យោងតាមនៅលើទំព័រហ្វេសប៊ុករបស់ Miss Grand Lao បានបញ្ចេញពីឈុតតំណាងជាតិខ្លួន ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឈុតនេះត្រូវបានគ្រងដោយ Miss Grand Lao ២០១៨ ដែលមានឈ្មោះ Nobphalat Sikaiphak អាយុ ២០ឆ្នាំ ដែលឈុតនេះបានបង្ហាញនូវភាពច្នៃប្រឌិត និងមានភាពស្រស់ស្អាត ព្រមទាំងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន៕





