ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅសុខៗ ស្រាប់តែទម្លាយថា កន្លងមកបុរសម្នាក់តែងតែមើលងាយលោក គឺជាឪពុកបង្កើតរបស់លោកទៅវិញ (មានវិដេអូ)

    BY Khmernote Media October 4, 2018
    នៅសុខៗ ស្រាប់តែទម្លាយថា កន្លងមកបុរសម្នាក់តែងតែមើលងាយលោក គឺជាឪពុកបង្កើតរបស់លោកទៅវិញ (មានវិដេអូ)

    ដូចដែលគ្រប់គ្នាបានស្គាល់រួចមកហើយថា លោកឧកញ៉ា​ ឌួង ឆាយ ជាឧកញ៉ាចិត្តធម៌មួយរូប ដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ ទៅកាន់ជនទីទ័ល និងខ្វះខាត។ ជាមួយគ្នានេះដែរ លោកក៏ត្រូវបានគេស្គាល់ថា កំពុងក្ដោបក្ដាប់ជំនួញជាច្រើននៅក្នុងដៃ ដែលសុទ្ធតែទទួលបានភាពជោគជ័យ។ ស្រាប់តែថ្មីៗ នេះ លោកបានធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងពីបុរសម្នាក់តែងតែមើលងាយលោករហូតមកដល់សព្វថ្ងៃ ម្នាក់នោះគឺ លោកឪពុករបស់លោកតែម្ដង។

    យោងតាមរយៈការ Live វិដេអូ របស់លោកដែលបានបង្ហោះទៅលើបណ្ដាញហ្វេសប៊ុក លោកបានរៀបរាប់ថា ឪពុករបស់លោក តែងបញ្ចេញសម្ដីមើលងាយលោក និងមិនជឿជាក់ទៅលើសមត្ថភាពរបស់លោកឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ខណៈដែលលោកជួបភាពបរាជ័យ គឺមានតែឪពុករបស់លោកនេះហើយជាអ្នកជួយជ្រោមជ្រែងដល់លោក។ ក្នុងនោះ លោកក៏បានរៀបរាប់ពីជីវិត និងឧបសគ្គក្នុងជំនួញរបស់លោក ចែករំលែកផងដែរ។​ បើចង់ដឹងច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖

    https://www.facebook.com/DuongChayPage/videos/2156387387909335/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay