ខ្មែរណូត

ស្វែងរក

  • PR

    ហង្សមាស ផលិតមួយបទនេះចេញមកធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា

    BY Liny Chan October 23, 2021
    ហង្សមាស ផលិតមួយបទនេះចេញមកធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា

    ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី [MEKONG – KOREA FRIENDSHIP CONCERT] កាលពីយប់មិញពិតជាបានសាងនូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុតមិនធ្លាប់មានក្នុងសិល្បៈកម្ពុជា។

    កំពូលតារាចម្រៀងរូបនេះ បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ ម៉ឺងម៉ាត់ ពេញព្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងនាមជាកំពូលតារាសម្រៀងស្រីលេខ១ប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេ ក្នុងស្រុកគឺ ផលិតកម្ម រស្មីហង្សមាស ។

    បទ ‘‘រស់ជាខ្លួនឯង’’ ដែល ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើង យ៉ាងពិសេសពីផលិតកម្ម រស្មីហង្សមាស ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញ នូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ។ គ្រងឈុត នាយរោង ដ៏ប្រណិត ឱក សុគន្ធកញ្ញា រាំពត់ពែន យ៉ាងគួរឲ្យគយគន់ លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំនាច ពិតជារូបភាពដ៏ ឥតខ្ចោះមួយដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុង ការសម្តែងនេះពិតជា Perfect មិនថាការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ អ្នកចម្រៀង គឺរូបភាពដែលចេញមក ទាំងស្រុងពិតជាប្រណិតនិងអស្ចារ្យ។

    បន្ទាប់ពីការផ្សាយផ្ទាល់ ចប់ភ្លាមៗ ឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដែលបានបង្ហាញពីអារម្មណ៍ រំភើប និងមោទនភាពនូវការសម្តែងរបស់កំពូលតារាចម្រៀងយើងមួយរូបនេះ ទៅកាន់ពិភពលោក៕
    ទស្សនាវីដេអូបទចម្រៀងដ៏ពិសេសនេះតាមរយៈ Link ខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay