កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 128នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 319នាក់
BY Khmernote Media
October 24, 2021
នៅថ្ងៃទី24 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 128នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 319នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 9នាក់(មិនបានចាក់វ៉ាក់សាំង 7នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,772នាក់, ករណីជាសះស្បើយសរុប 112,977នាក់ និងស្លាប់សរុប 2,734នាក់៕
