ខ្មែរណូត

ស្វែងរក

  • PR

    COACH បានប្រារព្ធ ពិធីគម្រប់ខួប 1 ឆ្នាំ នៅផ្សារទំនើបអ៉ីអនភ្នំពេញ

    BY Liny Chan October 25, 2021
    COACH បានប្រារព្ធ ពិធីគម្រប់ខួប 1 ឆ្នាំ នៅផ្សារទំនើបអ៉ីអនភ្នំពេញ

    ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ – Coach ថ្ងៃនេះបានប្រកាសពីការប្រារព្ធខួប ១ ឆ្នាំនៃការបើកដំណើរការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយនឹងកម្មវិធីមួយនៅហាង Coach ផ្សារទំនើបអ៉ីអនម៉លភ្នំពេញចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១។

    Coach បានបើកហាងដំបូងនៅប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ ២០២០។ ជាមួយនឹងការរចនាហាងបែបប្រណិត និងទាន់សម័យដែលមានទំហំផ្ទៃជិត ១៤០ ម៉ែត្រការ៉េ ត្រូវបានរចនាឡើងដោយប្រធានផ្នែករចនា លោក Stuart Vevers ដោយមានការសហការជាមួយ លោក William Sofield ជាអ្នករចនាម៉ូត និងជាប្រធានក្រុមហ៊ុនរចនា Studio Sofield។ ជាមួយនឹងគំនិតរចនាបែបទំនើបដ៏កំរ, បរិយាកាសហាងមានភាពកក់ក្តៅ និងទាក់ទាញដែលលាយឡំរចនាបទបែបស្បែក រួមទាំងឈើធម្មជាតិ ដែលឆ្លុះបញ្ចាំងអំពីភាពទាន់សមយ័ ថ្លៃថ្នូរ តែមានភាពរស់រវើកនៃញូវយ៉ក — ជាទីក្រុងដែល Coach តែងតែហៅថាជាផ្ទះ។

    ការប្រារព្ធគម្រប់ខួបបានធ្វើឡើងស្របពេលជាមួយនឹងការដាក់តាំងលក់នូវខូលិកសិន Fall/Winter ឆ្នាំ ២០២១ ថ្មីចុងក្រោយបង្អស់នៅក្នុងហាង។ កម្មវិធីនេះរួមបញ្ចូលទាំងការដាក់ឈ្មោះរបស់អតិថិជននៅលើកាដូដ៏ពិសេសដោយវិចិត្រករ Grace Chung និងការផ្ដល់ជូននូវអាហារសម្រន់នៅតាមតុកតុកចល័ត Coach on Mobile ដល់ភ្ញៀវផងដែរ។ តុកតុកចល័ត Coach Mobile នំ Donuts និង នំ Pretzel នឹងបន្តធ្វើដំណើរជុំវិញទីក្រុងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ដើម្បីអបអរពិធីគម្រប់ខួបនេះ។

    ភ្ញៀវកិត្តិយសល្បីៗដែលចូលរួមកម្មវិធីបានតុបតែងខ្លួនជាមួយនឹងសំលៀកបំពាក់រួមទាំងកាបូបរបស់ប្រ៊េននេះរួមមាន Hin Channiroth, Sarita Kong, Thierry Chanta Bin, Xiang Fairy, Rady Sorphea, Norphealey Koueun, K Sinh, Kalven Kuo, Rainnie Dara, Viriyan Vuthy និង Menghout Kheng។

    អំពី Coach
    Coach គឺជាម៉ាករចនាម៉ូដសកលដែលបានបង្កើតឡើងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៤១ ។ ជាមួយនឹងការបំផុសគំនិតរបស់ប្រធានផ្នែកច្នៃប្រឌិត លោក Stuart Vevers និងស្មារតីក្លាហានរួបរួមនៃទីក្រុងកំណើតរបស់ខ្លួន ម៉ាកនេះបានរចនាម៉ូដដ៏ល្អប្រណិតជាច្រើនសាកសមសម្រាប់លោកអ្នកប្រើប្រាស់រយៈពេលយូរ។

    Coach គឺជាម៉ាកមួយរបស់ក្រុមហ៊ុន Tapestry, Inc.។ Tapestry ស្ថិតនៅក្នុងបញ្ជីទីផ្សារភាគហ៊ុនសាធារណៈរបស់ទីក្រុង New York ក្រោមឈ្មោះកាត់ TPR ។

    SOCIAL MEDIA: @Coach; #CoachNY

    MEDIA CONTACT:
    Nargiza Bezrukova
    (855) 69 256 777
    nargiza@mwgroup.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay