ព័ត៌មានជាតិ
អបអរសាទរ! ជ័យលាភីអ្នកចាក់វ៉ាក់សាំង លេខរៀងទី១០លាន ដែលបានទៅលើលោកយាយ សុខ ផាត់ អាយុ ៨៩ឆ្នាំ នៅខេត្តសៀមរាប
BY Khmernote Media
November 1, 2021
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះជ័យលាភីអ្នកចាក់វ៉ាក់សាំង លេខរៀងទី១០លាន គឺបានទៅលើ អ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា ១០លានរៀល ព្រមទាំងសម្ភារផ្សេងៗទៀតទៅប្រគល់ជូនអោយលោកយាយផ្ទាល់ ៕




