អគ្គរាជទូតកម្ពុជាគូឡាឡាំពួ ជូនដំណឹងបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនីខ្មែរ កំពុងស្នាក់នៅទីក្រុងគូឡាឡាំពួ អញ្ជើញចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ នៅតាមទីតាំងទាំងនេះ
យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា គូឡាឡាំពួ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្ររាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូនដំណឹងដល់ពលរដ្ឋ ពលករ-ពលការិនីខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងគូឡាឡាំពួ និងរដ្ឋ Selangor ជ្រាបថា៖

អង្គការអឌ្ឍចន្ទក្រហមម៉ាឡេស៊ីសហការជាមួយអង្គការ Our Journey បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងចល័តដោយឥតគិតថ្លៃ (វ៉ាក់សាំង pfizer) សម្រាប់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ នៅតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖
១.ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖០០ព្រឹក ដល់ម៉ោង ១២៖០០ថ្ងៃត្រង់ សម្រាប់អ្នកចាក់ដូសទី២ និងចាក់ពីម៉ោង ០១៖០០រសៀល ដល់ម៉ោង ០៣៖០០រសៀល សម្រាប់អ្នកចាក់ដូសទី១ នៅផ្សារទំនើប Metromall Pudu នៅជាន់ផ្ទាល់ដី ដែលមានអាសយដ្ឋាន៖ Jalan Metro Pudu 2, Fraser Business Park, 55200 Kuala Lumpur ។
២.ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖០០ព្រឹក ដល់ម៉ោង ១២៖០០ថ្ងៃត្រង់ នៅ Multipurpose Hall Teluk Pulai ដែលមានអាសយដ្ឋាន៖ 1 Jalan Serampang 3, Taman Taman Teluk Pulai 41100 Klang, Selangor ។
ស្ថានឯកអគ្គរាជទូត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្មានឯកសារស្នាក់នៅស្របច្បាប់ទាំងអស់ ដែលមានបំណងចង់ចាក់វ៉ាក់សាំងនៅទៅតាំងខាងលើ សូមរួសរាន់ផ្ដល់ឈ្មោះ លិខិតឆ្លងដែនច្បាប់ចម្លង ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗ និងលេខទូរស័ព្ទ ទៅកាន់លោកស្រី Sumitha ក្រុមការងាររៀបចំកម្មវិធីចាក់វ៉ាក់សាំង តាមរយៈ WhatsApp លេខទូរស័ព្ទ +60196052215 ៕
