ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បង្ហោះសារមួយឃ្លាក្រោយឃើញរូបថតមួយសន្លឹករបស់កុមារាម្នាក់ឈរពាក់ម៉ាស់ ពាក់កាតចាក់វ៉ាក់សាំង តែមិនមានស្បែកជើងពាក់
BY Khmernote Media
November 2, 2021
នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបង្ហោះសារមួយឃ្លាក្រោយឃើញរូបថតមួយសន្លឹកបង្ហាញពីការចូលរៀនវិញរបស់សិស្សានុសិស្ស ហើយរូបថតមួយសន្លឹកនោះដែរបង្ហាញពីកុមារាម្នាក់ឈរពាក់ម៉ាស់ និងពាក់កាតចាក់វ៉ាក់សាំងជាប់ តែគ្មានស្បែកជើងនោះឡើយ។ ដោយឃើញរូបថតនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា៖

“ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ៕”

