ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រើប្រាស់ប្រមាណ ២៤២គីឡូក្រាមត្រូវបានដកហូត នៅលើទីផ្សារស្រុកលំផាត់ ខេត្តរតនគិរី
BY Khmernote Media
November 3, 2021
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៤២ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ។

មន្រ្តីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងទៅលើអ្នករកស៊ីទុច្ចរិតទាំងនោះផងដែរ។ ចំណែកទំនិញដែលបានដកហូត នឹងធ្វើការកម្ទេចចោលនាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕











ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF