ASUS ប្រកាសចេញ Vivobook 13 Slate OLED (T3300)
- BY
- Liny Chan
- November 5, 2021
ជាកុំព្យូទ័រ និងជាទូរទស្សន៍ OLED របស់អ្នក៖ កុំព្យូទ័រយួរដៃទំហំ 13.3 អ៉ីញ OLED Windows ដំបូងបំផុតរបស់ពិភពលោក នាំមកជូននូវការកម្សាន្ត និងផលិតភាពដែលពោរពេញដោយភាពរីករាយ។
ចំណុចសំខាន់
• ជាទូរទស្សន៍ OLED ផ្ទាល់ខ្លួនរបស់អ្នក៖ អេក្រង់ទំហំ 13.3 អ៉ីញ OLED Dolby Vision PANTONE® , អូឌីយ៉ូ quad-speaker Dolby Atmos, WiFi 6 ជាមួយ ASUS WiFi Master
• កត់ចំណាំ ឬ គូសវាសរាល់គំនិតច្នៃប្រឌិត៖ ប៊ិច ASUS Pen 2.0 ថ្មី, កម្រិតសម្ពាធ 4096, ប៊ិចមាន ៤គន្លឹះ ដែលអាចផ្លាស់ប្តូរបាន, Bluetooth® ដែលមានមុខងារចុចតែម្តងតាមរយៈប៊ូតុង shortcut
• កុំព្យូទ័រដែលដំណើរការដោយរលូនរបស់អ្នក៖ CPU ដែលមាន core 3.3 GHz Intel® ដល់ទៅ ៤ , ក្តារចុចទំហំពេញដែលភ្ជាប់មកជាមួយ touchpad ធំទូលាយ
• ការហៅជាវីដេអូកាន់តែច្បាស់៖ កាមេរ៉ាខាងមុខ 5MP និង 13 MP សម្រាប់ការហៅជាវីដេអូច្បាស់ និងរូបថតដ៏អស្ចារ្យ។ AI Noise-Canceling Audio សម្រាប់ការនិយាយឱ្យកាន់តែច្បាស់ជាមុនផងដែរ
• ការផលិត Artist Editions ៖ បន្ថែមពីលើគំរូស្តង់ដារ ការផលិត Artist Editions ដ៏គួរឱ្យរំភើប និង Editions ចំនួនពីរនឹងមាននៅដើមឆ្នាំ 2022

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2021— ក្រុមហ៊ុន ASUS មានបេសកកម្មក្នុងការផ្តល់នូវបទពិសោធន៍ដ៏មិនគួរឲ្យជឿ ដែលជួយលើកស្ទួយជីវិតមនុស្សនៅគ្រប់ទីកន្លែង ហើយ Vivobook 13 Slate OLED ដែលទើបប្រកាសថ្មីៗនេះ នឹងចូលមកធ្វើរឿងទាំងនេះ។ ភាពអស្ចារ្យនៃ 2-in-1 Windows 11 ពោរពេញដោយភាពសប្បាយរីករាយ — កុំព្យូទ័រយួរដៃដែលអាចដោះចេញបានដោយ Windows 13.3 អ៉ីញ ដំបូងគេរបស់ពិភពលោក ត្រូវបានបង្កើតឡើងវិញដើម្បីផ្ដល់ភាពងាយស្រួល និងរីករាយ គ្រប់យ៉ាង គ្រប់ទីកន្លែង។ ហើយឥឡូវនេះ មិនចាំបាច់មានឧបករណ៍ច្រើនសម្រាប់ការងារ និងការកម្សាន្តទៀតទេ — ដៃគូផ្ទាល់ខ្លួនដ៏មានទេពកោសល្យនេះ នឹងបំពេញឱ្យអ្នកទាំងអស់ ដោយអេក្រង់ OLED ដ៏អស្ចារ្យ និង processor Intel® quad-core។
កុំព្យូទ័រនេះមានរចនាបទយ៉ាងរស់រវើក និងអាចប្រើប្រាស់បានយ៉ាងអស្ចារ្យ ជាមួយនឹងក្តារចុចទំហំពេញ ដែលអាចដោះចេញបាន និងគម្របផ្នែកខាងលើរបស់កុំព្យូទ័រដែលមានត្រចៀកបត់ 170°។ ជាមួយគ្នានេះ វាក៏មាន ASUS Pen 2.0 ដែលច្បាស់ល្អក្នុងការកត់ត្រា ឬ គូសវាស និងត្រូវបានរក្សាទុកនៅក្នុងប្រដាប់ដាក់ប៊ិចម៉ាញេទិក ដែលផ្ដល់ភាពងាយស្រួលក្នុងការកាន់តាមខ្លួន។ កុំព្យូទ័រដែលមានលក្ខណៈសម្បត្តិ គ្រប់មុខនេះ គឺធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចនៅផ្ទះអីចឹង មិនថាប្រើក្នុងទម្រង់ផ្ដេក ឬ បញ្ឈរ មាន គ្មានក្ដារចុច ហើយ ការសរសេរ ឬ ការវាយអក្សរ និងការមើលពីជ្រុងណាមួយ ក្នុងបរិយាកាសណាមួយ គឺងាយស្រួលណាស់។ កុំព្យូទ័រនេះ គឺជាអ្នកចម្លងទៅកាន់ពិភពថ្មីនៃសេរីភាព!
ថ្លែងនៅក្នុងព្រឹត្តិការណ៍បើកដំណើរការអនឡាញ Nicole Dezen អនុប្រធានសាជីវកម្មផ្នែកលក់ដៃគូឧបករណ៍ Microsoft Corp បាននិយាយថា៖ “Windows 11 ផ្តល់ឱ្យអ្នកប្រើប្រាស់នូវផលិតភាពល្អបំផុត ទាំងបទពិសោធន៍លេងហ្គេម និងការកម្សាន្តធម្មតា ហើយ ASUS Vivobook 13 Slate OLED ផ្តល់ជូនទាំងបីនេះ។ ”
ក្នុងកំឡុងឆ្នាំ 2022 Vivobook 13 Slate OLED នឹងមាននៅក្នុងការផលិតប្លែកៗជាច្រើន រួមទាំង Artist Editions ចំនួនពីរដែលត្រូវបានរចនាឡើងដោយសហការជាមួយវិចិត្រករ Steven Harrington និង Philip Colbert។ ការផលិត Editions ទាំងនេះត្រូវបានរៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីវប្បធម៌ប៉ុបទំនើប ដែលបង្ហាញពីបុគ្គលពិតដែល Vivobook តំណាងឱ្យ។
Your personal OLED TV
Vivobook 13 Slate OLED ដ៏អស្ចារ្យ គឺជាកំពូលនៃការកម្សាន្ត ដោយសារអេក្រង់ OLED Dolby Vision touchscreen ទំហំ 13.3 អ៉ីញដ៏ធំរបស់វា ដែលមានសមត្ថភាពបង្ហាញពណ៌ដល់ទៅ 1.07 ពាន់លាន ស៊ីដាច់ tablets ធម្មតាៗ។ អេក្រង់ដ៏អស្ចារ្យនេះមានសមាមាត្រអេក្រង់ធំទូលាយ 16:9 ដែលផ្តល់នូវបទពិសោធន៍មើលពេញអេក្រង់ពេលមើលភាពយន្ត និងកម្មវិធីទូរទស្សន៍ — មិនដូចអេក្រង់ 16:10 ឬ 4:3 ទេ។ លើសពីនេះ វាក៏មាន PANTONE® មានសុពលភាពជាមួយនឹងកម្រិត 100% DCI-P3 gamut សម្រាប់កម្រិតពណ៌ច្បាស់ល្អ ហើយវាជា DisplayHDR™ True Black 500 ដែលត្រូវបានបញ្ជាក់សម្រាប់ពណ៌ខ្មៅដិត និងពណ៌ភ្លឺច្បាស់។ រួមជាមួយនឹងសមាមាត្រកម្រិតពណ៌ 1,000,000:1 ដែលមិនគួរឱ្យជឿរបស់វា នេះមានន័យថា វាបង្ហាញររូបភាពបានច្បាស់ សូម្បីតែនៅក្នុងឈុតងងឹតបំផុតក៏ដោយ។ អេក្រង់ OLED នេះដើរបានរលូនល្អដែលមានកម្រិត 0.2-millisecond មិនទាក់ឬអាក់ ហើយវាផ្តល់នូវការការពារភ្នែកកាន់តែប្រសើរផងដែរ ជាមួយនឹងកម្រិតពន្លឺពណ៌ខៀវធម្មជាតិ – រហូតដល់ 70% ទាបជាងអេក្រង់ LCD ដែលផ្តល់ការថែទាំភ្នែកដែលមានការបញ្ជាក់ TÜV Rheinland។
ការបំពេញបទពិសោធន៍កម្សាន្តដ៏រំភើប គឺជាប្រព័ន្ធសំឡេង Dolby Atmos quad-speaker ដ៏មានអានុភាព ដែលប្រើឧបករណ៍បំពងសំឡេងឆ្លាតវៃ ដើម្បីជំរុញឧបករណ៍បំពងសំឡេងឱ្យធំទូលាយ ក្នុងកម្រិតសំឡេងអតិបរមាដែលមិនធ្វើឱ្យសម្លេងចេញមកមិនបែក លឺខ្លាំង 3.5 ដងជាមួយនឹង amplifier ស្តង់ដារ ទាំងច្បាស់ និងពិរោះ។
ជាការពិតណាស់ ចំពោះការ video streaming និង cloud gaming ក៏ត្រូវការល្បឿនលឿន និងការតភ្ជាប់គ្មានការរំខាន ដូច្នេះហើយ Wi-Fi 6 ដែលមានល្បឿនលឿនបំផុតត្រូវបានពង្រឹងដោយបច្ចេកវិទ្យា ASUS WiFi Master សម្រាប់ការតភ្ជាប់ដែលមានស្ថេរភាព និងគួរឱ្យទុកចិត្តជាងមុន។ អ្នកប្រើប្រាស់អាចទាញយកអត្ថប្រយោជន៍ពីអត្ថប្រយោជន៍ទាំងនេះ ដោយសារ Xbox® Game Pass Ultimate ឥតគិតថ្លៃរយៈពេលមួយខែ ដែលរួមបញ្ចូលជាមួយ Vivobook 13 Slate OLED ។

Note or sketch every creative idea
ការកម្សាន្តមិនតែងតែមានភាពអសកម្មនោះទេ ហើយ Vivobook 13 Slate OLED ធ្វើឱ្យមានភាពងាយស្រួលក្នុងការបន្តចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹង touchscreen ដែលឆ្លើយតបនិង ASUS Pen 2.0 ដែលច្បាស់ល្អ។ បញ្ចូលស្ទីលដែលអនុលោមតាម Microsoft Pen Protocol 2.0 ចេញពីរន្ធមេដែករបស់វា ធ្វើឱ្យប៊ិចនេះអាចសរសេរ គូរ និង កត់ចំណាំ ជាមួយនឹងភាពប្រែប្រួលសម្ពាធកម្រិត 4096 កម្លាំងប៊ិច 5-350 ក្រាម និងអត្រាគំរូ 266 ហឺត។ គន្លឹះប៊ិចដែលអាចផ្លាស់ប្តូរបានទាំងបួនមានភាពខុសៗគ្នា ដែលទាំងនេះយកគំរូតាមខ្មៅដៃ 2H, H, HB និង HB ដោយផ្តល់នូវអារម្មណ៍ធម្មជាតិពិតប្រាកដសម្រាប់ការគូសវាស និងគំនូរ។ ចំពោះការសាកថ្មវិញ គឺងាយស្រួលណាស់តាមរយៈឆ្នាំងសាក USB-C ណាមួយ ហើយនៅពេលដែលបានផ្គូផ្គងតាមរយៈ Bluetooth® ប៊ូតុង shortcut ផ្តល់នូវមុខងារដោយចុចតែម្តងគត់ ដូចជាការថតស្រ្គីន (screenshots) ការចុចទៅទំព័របន្ទាប់នៅពេលធ្វើបទបង្ហាញ។ វាល្អឥតខ្ចោះសម្រាប់ការទាញយកអត្ថប្រយោជន៍ពីការជាវ Adobe® Creative Cloud® ដោយឥតគិតថ្លៃ ដែលរួមបញ្ចូលការចូលប្រើរយៈពេលមួយខែទៅកាន់កម្មវិធីច្នៃប្រឌិតរបស់ Adobe ដ៏ល្បីល្បាញលើពិភពលោកទាំងអស់។

Your versatile PC
នៅពេលត្រូវធ្វើការបន្ទាន់ Vivobook 13 Slate OLED គឺល្អបំផុតសម្រាប់ការធ្វើការនៅពេលធ្វើដំណើរ។ គ្រាន់តែចុចលើក្ដារចុចទំហំពេញដែលអាចដោះចេញបាន វានឹងដំណើរការការងាររបស់អ្នកបានដោយរលូន មិនថា ការងារកម្រិតធ្ងន់ប៉ុណ្ណាឡើយ។ ភាពអស្ចារ្យដែលភ្ជាប់មកជាមួយមេដែកនេះ មានគ្រាប់ចុចចំងាយ 19.05 មីលីម៉ែត្រដាច់ពីគ្នា សម្រាប់ការវាយអក្សរប្រកបដោយផាសុកភាព — ដូចគ្នាទៅនឹងក្តារចុចផ្ទៃតុស្តង់ដារ — ជាមួយនឹងគម្លាតគ្រាប់ចុច 1.4 មីលីម៉ែត្រ។ លើសពីនេះ គ្រាប់ចុចដែលមានទម្រង់ខូងកណ្ដាល ក៏បង្កើនផាសុកភាពចុងម្រាមដៃផងដែរ។ touchpad mega-sized ត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងស្តង់ដារ និងភាពក្រិតក្រម ហើយស្រោបដោយភាពរលោងបង្កើនផាកសុកភាពផងដែរ។
ដំណើរការ Zippy ត្រូវបានផ្តល់ដោយប្រព័ន្ធដំណើរការ Intel quad-core 3.3 GHz ជាមួយនឹងសមាសធាតុលំដាប់កំពូលដែលរួមមាន 256 GB PCIe® Gen 3.0 x4 SSD និង 8GB នៃ LPDDR4X RAM ដែលមានល្បឿនលឿន។ ហើយអ្វីដែលពិសេសទៀតនោះ បច្ចេកវិទ្យា Intel Bridge អនុញ្ញាតឱ្យកម្មវិធី Android ណាមួយដំណើរការនៅលើ Windows 11 ដោយបើកពិភពថ្មីនៃផលិតភាព និងការកម្សាន្ត។ ដូច្នេះហើយនៅពេលដែលយើងនិយាយថា 13 Slate OLED មានភាពចម្រុះ គឺយើងចង់សំដៅលើរឿងទាំងនេះ!

នៅពេលត្រូវការភ្ជាប់ឧបករណ៍ USB ឬកាស ឬផ្ទេរឯកសារខ្លះ? គ្មានបញ្ហាទេ — មានរន្ធ USB-C ចំនួនពីរ រន្ធ audio jack និង ឧបករណ៍ microSD card ត្រៀមរួចរាល់ជាស្រេច។ ហើយសម្រាប់ការចុចចូលកុំព្យូទ័រ គឺគ្រាន់តែចុចតែម្ដងប៉ុណ្ណោះ ជាមួយមុខងារ fingerprint sensor នៅលើប៊ូតុង power។
ដោយឡែកការសាកថ្ម 50 Wh ប្រើបានយូរ គឺងាយៗ ដោយ USB-C Easy Charge មានន័យថា វាអាចសាកពី power bank ឬឧបករណ៍សាក USB-C ស្ទើរតែទាំងអស់ ហើយកញ្ចប់នឹងសាកវាដល់ទៅ 60% ក្នុងរយៈពេលត្រឹមតែ 39 នាទីប៉ុណ្ណោះ ដូច្នេះហើយវាមិនចំណាយពេលច្រើនឡើយ។
Clearly better video calls
គ្មានអ្វីគួរឱ្យអាម៉ាស់ជាងការហៅជាវីដេអូដែលពោពេញដោយសម្លេងរំខាននោះទេ ដូច្នេះ នោះហើយជាមូលហេតុដែល Vivobook 13 Slate OLED មានកាមេរ៉ាពីរ គឺកាមេរ៉ា 5 MP នៅខាងមុខសម្រាប់ការហៅជាវីដេអូច្បាស់ និងកាមេរ៉ាខាងក្រោយទំហំ 13 MP សម្រាប់ថតរូប ឬវីដេអូដ៏អស្ចារ្យ។ AI Noise-Canceling Audio នឹងធ្វើឱ្យ សំឡេងនៅក្នុងការប្រជុំ គឺច្បាស់តាមដែលអាចធ្វើទៅបាន ទោះបីជាមានមនុស្សច្រើនក្នុងបន្ទប់ក៏ដោយ។
Exclusive Artist Editions
បន្ថែមពីលើម៉ូដែលស្តង់ដារ Vivobook 13 Slate OLED ក៏នឹងមានក្នុងពេលឆាប់ៗនេះនៅក្នុងការផលិតជា Artist Editions ដ៏គួរឱ្យរំភើប និង Artist Editions ចំនួនពីរ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ប៉ុបសហសម័យ និងអបអរសាទរបុគ្គលម្នាក់ៗ។
អាចរកបាននៅដើមឆ្នាំ 2022 ការផលិត Artist Editions ត្រូវបានរចនាឡើងដោយសហការជាមួយវិចិត្រករ Steven Harrington និង Philip Colbert ។ Steven Harrington គឺជាវិចិត្រករសហសម័យរបស់រដ្ឋកាលីហ្វ័រញ៉ា ហើយ Artist Editions របស់គាត់ផ្តល់នូវការរចនាតែមួយគត់ដែលត្រូវបានបំផុសគំនិតដោយស្នាដៃសិល្បៈដ៏ចម្លែករបស់គាត់។ ចំពោះ Philip Colbert Artist Edition គឺជាការថតដោយវិចិត្រករសហសម័យមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ការផលិត editions ពិសេសទាំងអស់រួមមាន cover stand, wallpaper, special box, sleeve, keyboard, hard cover case និង keyboard stickers។ ចំពោះ Philip Colbert Artist Edition ក៏ភ្ជាប់មកជាមួយនូវ edition ខ្សែស្បែកជើងផងដែរ។ ជាមួយគ្នានេះ រាល់ការផលិតស្តង់ដារ Vivobook 13 Slate OLED ភ្ជាប់មកជាមួយនូវ keyboard, cover stand និង ASUS Pen 2.0។

AVAILABILITY AND PRICING
ASUS Vivobook 13 Slate OLED នឹងមានលក់ក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះជាមួយនឹងតម្លៃ $749 បន្ទាប់ពីចេញលក់ជាសាកល។
- Share This Post:






