ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ សម្រេចអនុញ្ញាតអោយបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញទូទាំងប្រទេស

    BY Khmernote Media November 4, 2021
    ក្រសួងទេសចរណ៍ សម្រេចអនុញ្ញាតអោយបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញទូទាំងប្រទេស

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងទេសចរណ៍សម្រេចអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញនៅទូទាំងប្រទេស ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ។

    ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម បៀរហ្កាឌិន និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

    Share This Post: