ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត ដាក់​បទបញ្ជា​ដល់​កម្លាំង​ត្រូវ​ពង្រឹង​​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខុសច្បាប់​ ត្រូវ​ស្ទូច​នាំ​មក​ផាកពិន័យ​

    BY Khmernote Media November 4, 2021
    ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត ដាក់​បទបញ្ជា​ដល់​កម្លាំង​ត្រូវ​ពង្រឹង​​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខុសច្បាប់​ ត្រូវ​ស្ទូច​នាំ​មក​ផាកពិន័យ​

    រាជធានី​ភ្នំពេញ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​បង្កើន​ការ​ចេញ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​មាន​របៀប​រយ​ល្អ​ ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ និង​នាំ​មក​នូវ​សុវត្ថិភាព​ចរាចរណ៍​ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ ប្រកាស​ឱ្យ​បើក​ប្រទេស​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិស័យ​ឡើង​វិញ​ កាលពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ស្រប​ពេល​គេ​មើលឃើញ​ថា​ នៅ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​មាន​បញ្ហា​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ការ​ធ្វើ​ដំណើរ​យ៉ាង​កកកុញ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បំពេញភារកិច្ច​ការងារ​ ការ​ប្រកប​មុខរបរ​រកស៊ី​ និង​ការ​ចូល​រៀន​ឡើង​វិញ​របស់​សិស្ស​ និស្សិត​ ជាដើម​។

    ​ការ​ដាក់​បទបញ្ជា​ជំរុញ​ការ​ចេញ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ពី​សំណាក់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​សង្គម​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រចាំ​ខែតុលា​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​សម្រាប់​ខែវិច្ឆិកា​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ ZOOM​ MEETNIG​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ។​

    ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ស្នងការ​ បាន​ណែនាំ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ចំពោះ​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខុសច្បាប់​ ត្រូវ​ស្ទូច​នាំ​មក​ផាកពិន័យ​តាម​ច្បាប់​ និង​ការ​ចេញ​អនុវត្ត​ជា​ប្រចាំ​ដើម្បី​ធានា​ថា​ គោលដៅ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​វា​ស្អាត​ល្អ​បាន​យូរអង្វែង​ហើយ​ ពីព្រោះ​នេះ​ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ឱ្យ​បាន​ល្អ​ ។​

    ​ជុំវិញ​ការ​ចេញ​ដោះស្រាយ​បញ្ហា​សណ្តាប់​ធ្នា​ស់​សាធារណៈ​នេះ​ផង​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី​ សែ​ម​ គ​ន្ធា​ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​លើក​ឡើង​ថា​ កន្លង​មក​ការងារ​នេះ​កម្លាំង​ការិយាល័យ​នគរបាល​ណ្តា​ប់​ធ្នាប់​បាន​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ដែល​មិន​រៀបរយ​ ដូច​ជា​នៅ​ម្តុំ​ផ្សារ​អូរ​ប្ញ​ស្សី​ ខណ្ឌ​៧​មក​រា​ មហាវិថី​ម៉ៅ​សេ​ទុង​ ខណ្ឌទួលគោក​ ម្តុំ​ផ្សារ​សាំ​ហាន់​ ខណ្ឌ​ប្ញ​ស្សី​កែវ​ និង​បណ្តា​ផ្លូវ​ខ្លះ​ក្នុង​ខណ្ឌដូនពេញ​ផង​ដែរ​ ។​ ដោយ​កន្លង​មក​ គោលដៅ​មួយ​កម្លាំង​បាន​ចុះ​រៀបចំ​បាន​ល្អ​ហើយ​ ប៉ុន្តែ​ប្រៀប​បាន​ដូច​វែក​ចក​ នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ដកថយ​០២​ទៅ​០៣​ថ្ងៃ​ក្រោយមក​ ក៏​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​លក់ដូរ​ប្រកប​មុខរបរ​នៅ​លើ​ទ្រូងផ្លូវ​នេះ​ឡើង​វិញ​ ។​

    ប៉ុន្តែ​ទោះបី​យ៉ាងណា​ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ និង​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ បន្ត​ចុះ​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ឱ្យ​ចំ​ទិស​ដៅ​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: